ព្រះត្រៃបិដក ភាគ ០២

សង្ឃាទិសេស​ទី២​


 [​៧៥​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​ក្នុង​វត្ត​ជេតពន​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ ​សម្រេច​ឥរិយាបថ​នៅក្នុង​ព្រៃ​។​ ​លំ​នៅ​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​នោះ​ ​ល្អ​គួរឲ្យ​ចង់​មើល​ ​គួរឲ្យ​ជ្រះថ្លា​ ​មាន​បន្ទប់​ខាងក្នុង​ ​មាន​របៀង​ជុំវិញ​ ​គ្រែ​ ​តាំង​ ​ពូក​ ​ខ្នើយ​ ​ក៏​រៀបចំ​ល្អ​ ​ទឹក​សម្រាប់​ឆាន់​ ​និង​ទឹក​សម្រាប់​ប្រើប្រាស់​ក៏​ដម្កល់​ទុក​ស្រួល​ ​ទាំង​ទី​បរិវេណ​សោត​ក៏​បោស​រលីង​ស្អាត​។​ ​មាន​មនុស្សជា​ច្រើន​នាក់​ ​ដែល​ត្រូវការ​មើល​លំនៅ​របស់​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ ​ក៏​តែងតែ​មក​មើល​។​ ​(​កាលនោះ​)​ ​មាន​ព្រាហ្មណ៍​ម្នាក់​នាំ​ប្រពន្ធ​ចូល​ទៅ​រក​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​នឹង​ឧទាយិ​ដ៏​មាន​អាយុ​ថា​ ​យើងខ្ញុំ​ចង់​មើល​លំនៅ​របស់​លោក​ម្ចាស់​ឧទាយិ​។​ ​ឧទាយិ​ក៏​និយាយ​តប​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​មើលចុះ​ ​(​ថា​ហើយ​)​ ​ក៏​កាន់​កូន​សោរ​ ​ដកគន្លឹះ​ហើយ​ច្រាន​សន្ទះទ្វារ​ ​ចូល​ទៅកាន់​កុដិ​លំនៅ​។​ ​ឯ​ព្រាហ្មណ៍​នោះ​ឯង​ ​ក៏​ដើរចូល​ទៅតាម​ក្រោយ​ឧទាយិ​ដ៏​មាន​អាយុ​ទៅ​។​ ​ចំណែកខាង​នាង​ព្រាហ្មណី​នោះ​ឯង​ ​ក៏​ដើរចូល​តាម​ក្រោយ​ព្រាហ្មណ៍​នោះ​ទៅ​។​ ​គ្រានោះ​ឯង​ ​ឧទាយិ​ដ៏​មាន​អាយុ​ ​ក៏​បើក​បង្អួច​កន្លែង​ខ្លះ
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 636779759328864799
ទៅកាន់ទំព័រ៖