ព្រះត្រៃបិដក ភាគ ០២

មិនសមបីបើ​នឹង​ហ៊ាន​ដល់​ស្ទាបអង្អែល​កាយ​មាតុគ្រាម​សោះ​។​ ​ទើប​ភិក្ខុ​អម្បាល​នោះ​ក្រាបទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​ហេតុ​ដំណើរ​នុ៎ះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ត្រាស់​សួរ​ចំ​ពោះ​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​ឧទាយិ​ ​ឮ​ថា​អ្នកឯង​ស្ទាបអង្អែល​កាយ​មាតុគ្រាម​មែន​ឬ​។​ ​ឧទាយិ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​(​ដំណើរ​នុ៎ះ​)​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​ត្មះតិះដៀល​ថា​ ​ម្នាល​មោឃបុរស​ ​អំពើ​ដែល​អ្នកឯង​ធ្វើ​ ​មិន​សមគួរ​ ​មិន​ត្រូវ​ទំនង​ ​មិន​ត្រូវបែប​ ​មិនជា​របស់​សមណ​ ​មិន​គប្បី​សោះ​ ​មិន​គួរ​ធ្វើ​សោះ​ ​នែ​មោឃបុរស​ ​មិន​គួរបើ​អ្នកឯង​នឹង​ហ៊ាន​ដល់​ស្ទាបអង្អែល​កាយ​មាតុគ្រាម​សោះ​ ​នែ​មោឃបុរស​ ​ធម៌​ដែល​តថាគត​សំដែង​ហើយដោយ​បរិយាយ​ដ៏​ច្រើន​ ​(​សុទ្ធតែ​)​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​មិនមែន​ដើម្បី​ប្រកបដោយ​តម្រេក​ឡើយ​ ​មិនមែន​ឬ​។​បេ​។​ ​ដំណើរ​ស្ងប់​រម្ងាប់​នៃ​សេចក្តី​ក្តៅក្រហាយ​ព្រោះ​កាម​ទាំងឡាយ​ ​តថាគត​ក៏បាន​សំដែង​ហើយ​ ​នែ​មោឃបុរស​ ​អំពើ​ដែល​អ្នកឯង​ធ្វើ​នេះ​ ​មិនមែន​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ដល់​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​អ្នក​ទាំងឡាយ​ត្រូវ​សំដែង​សិក្ខាបទ​នេះ​ឡើង​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​គឺ​កាមរាគ​គ្រប​សង្កត់​ហើយ​ ​មានចិត្ត​ប្រែប្រួល​ហើយ​ ​ដល់​ព្រម​នូវ​កាយ​សំស​គ្គ​មួយអន្លើដោយ​មាតុគ្រាម​
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 636779760602167628
ទៅកាន់ទំព័រ៖