ព្រះត្រៃបិដក ភាគ ០២

ហៅថា​ដៃ​។​ ​សក់​សុទ្ធ​ក្តី​ ​សក់​លាយ​ដោយ​អម្បោះ​ក្តី​ ​លាយ​ដោយ​ផ្កាកម្រង​ក្តី​ ​លាយ​ដោយ​ប្រាក់​ក្តី​ ​លាយ​ដោយ​មាស​ក្តី​ ​លាយ​ដោយ​កែវ​មុក្តា​ក្តី​ ​លាយ​ដោយ​កែវមណី​ក្តី​ ​ហៅថា​ផ្នួងសក់​។​ ​ត្រង់​ពាក្យ​ថា​អវយវ​ ​(​នោះ​)​ ​គឺ​ ​សរីរ​ដ៏​សេស​ ​លើកលែងតែ​ដៃ​ ​និង​ផ្នួងសក់​ចេញ​ ​ហៅថា​ ​អវយវ​។​
 [​៧៧​]​ ​(​ប្រភេទ១២យ៉ាង​)​ ​គឺ​ ​កិរិយា​ស្ទាប​ ​អង្អែល​ ​ស្ទាប់​ចុះ​ ​ស្ទាប​ឡើង​ ​ផ្ងុប​ចុះ​ ​ផ្ងើយឡើង​ ​ទាញ​មក​ ​ទាញ​ត្រឡប់​ ​ចាប់​សង្កត់​ ​ចាប់​ឈ្លេច​ ​កាន់​ ​ពាល់​។​
 [​៧៨​]​ ​កិរិយា​គ្រាន់តែ​លូក​ពាល់​ ​ហៅថា​ ​ស្ទាប​។​ ​កិរិយា​ស្ទាប​បន្ថើរ​ពី​ខាងនេះ​ខាង​នោះ​ ​ហៅថា​ ​អង្អែល​។​ ​កិរិយា​ពាល់​ចុះក្រោម​ ​ហៅថា​ ​ស្ទាប​ចុះ​។​ ​កិរិយា​ពាល់​ខាងលើ​ ​ហៅថា​ ​ស្ទាប​ឡើង​។​ ​កិរិយា​ចាប់​បន្ទន់​ទៅ​ក្រោម​ ​ហៅថា​ ​ផ្ងុប​ចុះ​។​ ​កិរិយា​ចាប់​ផ្ងា​ទៅ​ខាងលើ​ ​ហៅថា​ ​ផ្ងើយឡើង​។​ ​កិរិយា​ទាញ​ចូល​មក​ ​ហៅថា​ ​ទាញ​មក​។​ ​កិរិយា​បង្អោន​ត្រឡប់​ ​(​ទាញ​ពីក្រោយ​)​ ​ហៅថា​ ​ទាញ​ត្រឡប់​។​ ​កិរិយា​ចាប់​អវយវ​ហើយ​ច្របាច់​ឈ្លេច​ ​ហៅថា​ ​ចាប់​សង្កត់​។​ ​កិរិយា​ត្បៀត​ ​គាប​ដោយ​អវយវ​ណា​នីមួយ​ ​ហៅថា​ ​ចាប់​ឈ្លេច​។​ ​កិរិយា​គ្រាន់តែ​ចាប់​ ​ហៅថា​កាន់​។​ ​កិរិយា​ប៉ះ​ត្រូវ​ ​ហៅថា​ពាល់​។​
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 636779761492588557
ទៅកាន់ទំព័រ៖