ព្រះត្រៃបិដក ភាគ ០២

កាន់​ ​ពាល់​ ​កាយ​ស្រី​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​មនុស្ស​ស្រី​ពិត​ ​តែ​ភិក្ខុ​សំគាល់​ថា​សត្វតិរច្ឆាន​ ​ត្រេកអរ​ ​ក៏​យក​កាយ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​ស្រី​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​មនុស្ស​ខ្ទើយ​ពិត​ ​ភិក្ខុ​ក៏​សំគាល់​ថា​ជា​ខ្ទើយ​ ​ត្រេកអរ​ ​ក៏​យក​កាយ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​មនុស្ស​ខ្ទើយ​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​មនុស្ស​ខ្ទើយ​ពិត​ ​តែ​ភិក្ខុ​សង្ស័យ​ ​ត្រេកអរ​ ​ក៏​យក​កាយ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​មនុស្ស​ខ្ទើយ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មនុស្ស​ខ្ទើយ​ពិត​ ​តែ​ភិក្ខុ​សំគាល់​ថា​ប្រុស​ ​ត្រេកអរ​ ​ក៏​យក​កាយ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​មនុស្ស​ខ្ទើយ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មនុស្ស​ខ្ទើយ​ពិត​ ​តែ​ភិក្ខុ​សំគាល់​ថា​សត្វតិរច្ឆាន​ ​ត្រេកអរ​ ​ក៏​យក​កាយ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​មនុស្ស​ខ្ទើយ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636779762316605688
ទៅកាន់ទំព័រ៖