ព្រះត្រៃបិដក ភាគ ០២

ភិក្ខុ​សង្ស័យ​មនុស្ស​ខ្ទើយ​ទាំងពីរ​នាក់​។​បេ​។​ ​មនុស្ស​ខ្ទើយ​ពីរ​នាក់​ ​ភិក្ខុ​សំគាល់​មនុស្ស​ខ្ទើយ​ទាំងពីរ​នាក់​ថា​ប្រុស​។​បេ​។​ ​មនុស្ស​ខ្ទើយ​ពីរ​នាក់​ ​ភិក្ខុ​សំគាល់​មនុស្ស​ខ្ទើយ​ទាំងពីរ​នាក់​ថា​សត្វតិរច្ឆាន​ឈ្មោល​។​បេ​។​ ​មនុស្ស​ខ្ទើយ​ពីរ​នាក់​ ​ភិក្ខុ​សំគាល់​មនុស្ស​ខ្ទើយ​ទាំងពីរ​នាក់​ថា​ស្រី​ ​ត្រេកអរ​ ​ក៏​យក​កាយ​ ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​ខ្ទើយ​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​មនុស្ស​ប្រុស​ពីរ​នាក់​ ​ភិក្ខុ​សំគាល់​ប្រុស​ទាំងពីរ​នាក់​ថា​ជា​ប្រុស​ ​ត្រេកអរ​ ​ក៏​យក​កាយ​ ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​ប្រុស​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​ប្រុស​ពីរ​នាក់​ ​ភិក្ខុ​សង្ស័យ​ប្រុស​ទាំងពីរ​នាក់​។​បេ​។​ ​ប្រុស​ពីរ​នាក់​ ​ភិក្ខុ​សំគាល់​ប្រុស​ទាំងពីរ​នាក់​ថា​សត្វតិរច្ឆាន​ឈ្មោល​។​បេ​។​ ​ប្រុស​ពីរ​នាក់​ ​ភិក្ខុ​សំគាល់​ប្រុស​ទាំងពីរ​នាក់​ថា​ជា​ស្រី​។​បេ​។​ ​ប្រុស​ពីរ​នាក់​ ​ភិក្ខុ​សំគាល់​ប្រុស​ទាំងពីរ​នាក់​ថា​ជា​ខ្ទើយ​ ​ត្រេកអរ​ ​ក៏​យក​កាយ​ ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​ប្រុស​ពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​សត្វតិរច្ឆាន​ឈ្មោល​ពីរ​ ​ភិក្ខុ​សំគាល់​សត្វតិរច្ឆាន​ឈ្មោល​ទាំងពីរ​ថា​ជា​សត្វតិរច្ឆាន​
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 636779763895155976
ទៅកាន់ទំព័រ៖