ព្រះត្រៃបិដក ភាគ ០២

ឈ្មោល​ ​ត្រេកអរ​ ​ក៏​យក​កាយ​ ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​សត្វតិរច្ឆាន​ឈ្មោល​ទាំងពីរ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​សត្វតិរច្ឆាន​ឈ្មោល​ពីរ​ ​ភិក្ខុ​សង្ស័យ​នឹង​សត្វតិរច្ឆាន​ទាំងពីរ​។​បេ​។​ ​សត្វតិរច្ឆាន​ឈ្មោល​ពីរ​ ​ភិក្ខុ​សំគាល់​សត្វតិរច្ឆាន​ឈ្មោល​ទាំងពីរ​ថា​មនុស្ស​ស្រី​។​បេ​។​ ​សត្វតិរច្ឆាន​ឈ្មោល​ពីរ​ ​ភិក្ខុ​សំគាល់​សត្វតិរច្ឆាន​ឈ្មោល​ទាំងពីរ​ថា​ខ្ទើយ​។​បេ​។​ ​សត្វតិរច្ឆាន​ឈ្មោល​ពីរ​ ​ភិក្ខុ​សំគាល់​សត្វតិរច្ឆាន​ឈ្មោល​ទាំងពីរ​ថា​មនុស្ស​ប្រុស​ ​ត្រេកអរ​ ​ក៏​យក​កាយ​ ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​សត្វតិរច្ឆាន​ឈ្មោល​ទាំងពីរ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​
 [​៨២​]​ ​ស្រី​និង​ខ្ទើយ​ ​ភិក្ខុ​សំគាល់​មនុស្ស​ទាំងពីរ​នាក់​ថា​ស្រី​ ​ត្រេកអរ​ ​ក៏​យក​កាយ​ ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​ជន​ទាំងពីរ​នោះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​និង​ទុក្កដ​។​ ​ស្រី​និង​ខ្ទើយ​ ​ភិក្ខុ​សង្ស័យ​នឹង​មនុស្ស​ទាំងពីរ​នាក់​ ​ត្រេកអរ​ ​ក៏​យក​កាយ​ ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​មនុស្ស​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​និង​ទុក្កដ​។​ ​
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636779764226404922
ទៅកាន់ទំព័រ៖