ព្រះត្រៃបិដក ភាគ ០២

ស្រី​និង​ខ្ទើយ​ ​ភិក្ខុ​សំគាល់​មនុស្ស​ទាំងពីរ​នាក់​ថា​ខ្ទើយ​ ​ត្រេកអរ​ ​ក៏​យក​កាយ​ ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​មនុស្ស​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ពីរ​។​ ​ស្រី​និង​ខ្ទើយ​ ​ភិក្ខុ​សំគាល់​មនុស្ស​ទាំងពីរ​នាក់​ថា​ប្រុស​ ​ត្រេកអរ​ ​ក៏​យក​កាយ​ ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​មនុស្ស​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​និង​ទុក្កដ​។​ ​ស្រី​និង​ខ្ទើយ​ ​ភិក្ខុ​សំគាល់​មនុស្ស​ទាំងពីរ​នាក់​ថា​សត្វតិរច្ឆាន​ឈ្មោល​ ​ត្រេកអរ​ ​ក៏​យក​កាយ​ ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​មនុស្ស​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​និង​ទុក្កដ​។​ ​ស្រី​និង​ប្រុស​ ​ភិក្ខុ​សំគាល់​មនុស្ស​ទាំងពីរ​នាក់​ថា​ស្រី​ ​ត្រេកអរ​ ​ក៏​យក​កាយ​ ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​មនុស្ស​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​និង​ទុក្កដ​។​ ​ស្រី​និង​ប្រុស​ ​ភិក្ខុ​សង្ស័យ​នឹង​មនុស្ស​ទាំងពីរ​នាក់​ ​ត្រេកអរ​ ​ក៏​យក​កាយ​ ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​មនុស្ស​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​និង​ទុក្កដ​។​ ​ស្រី​និង​ប្រុស
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 636779764501150637
ទៅកាន់ទំព័រ៖