ព្រះត្រៃបិដក ភាគ ០២

ភិក្ខុ​សំគាល់​មនុស្ស​ទាំងពីរ​នាក់​ថា​ខ្ទើយ​ ​ត្រេកអរ​ ​ក៏​យក​កាយ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​មនុស្ស​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​និង​ទុក្កដ​។​ ​ស្រី​និង​ប្រុស​ ​ភិក្ខុ​សំគាល់​មនុស្ស​ទាំងពីរ​នាក់​ថា​ប្រុស​ ​ត្រេកអរ​ ​ក៏​យក​កាយ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​មនុស្ស​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​និង​ទុក្កដ​។​ ​ស្រី​និង​ប្រុស​ ​ភិក្ខុ​សំគាល់​មនុស្ស​ទាំងពីរ​នាក់​ថា​សត្វតិរច្ឆាន​ឈ្មោល​ ​ត្រេកអរ​ ​ក៏​យក​កាយ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​មនុស្ស​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​និង​ទុក្កដ​។​ ​ស្រី​និង​សត្វតិរច្ឆាន​ឈ្មោល​ ​ភិក្ខុ​សំគាល់​មនុស្ស​ស្រី​ ​និង​សត្វតិរច្ឆាន​ទាំងពីរ​ថា​មនុស្ស​ស្រី​ ​ត្រេកអរ​ ​ក៏​យក​កាយ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​ស្រី​ ​និង​តិរច្ឆាន​ទាំងពីរ​នោះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​និង​ទុក្កដ​។​ ​ស្រី​ ​និង​តិរច្ឆាន​ឈ្មោល​ ​ភិក្ខុ​សង្ស័យ​ស្រី​និង​តិរច្ឆាន​ទាំងពីរ​ ​ត្រេកអរ​ ​ក៏​យក​កាយ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​ស្រី​ ​និង​តិរច្ឆាន​ទាំងពីរ​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​និង​ទុក្កដ​។​ ​ស្រី​ ​និង​សត្វតិរច្ឆាន​ឈ្មោល​
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 636779764870041736
ទៅកាន់ទំព័រ៖