ព្រះត្រៃបិដក ភាគ ០២

ភិក្ខុ​សំគាល់​ស្រី​និង​តិរច្ឆាន​ទាំងពីរ​ថា​ខ្ទើយ​ ​ត្រេកអរ​ ​ក៏​យក​កាយ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​ស្រី​ ​និង​តិរច្ឆាន​ទាំងពីរ​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​និង​ទុក្កដ​។​ ​ស្រី​ ​និង​សត្វតិរច្ឆាន​ឈ្មោល​ ​ភិក្ខុ​សំគាល់​ស្រី​និង​សត្វតិរច្ឆាន​ទាំងពីរ​ថា​ប្រុស​ ​ត្រេកអរ​ ​ក៏​យក​កាយ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​ស្រី​ ​និង​តិរច្ឆាន​ទាំងពីរ​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​និង​ទុក្កដ​។​ ​ស្រី​ ​និង​សត្វតិរច្ឆាន​ឈ្មោល​ ​ភិក្ខុ​សំគាល់​ស្រី​និង​សត្វតិរច្ឆាន​ទាំងពីរ​ថា​សត្វតិរច្ឆាន​ឈ្មោល​ ​ត្រេកអរ​ ​ក៏​យក​កាយ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​ស្រី​ ​និង​តិរច្ឆាន​ទាំងពីរ​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​និង​ទុក្កដ​។​ ​មនុស្ស​ខ្ទើយ​ ​និង​ប្រុស​ ​ភិក្ខុ​សំគាល់​មនុស្ស​ទាំងពីរ​នាក់​ថា​ខ្ទើយ​ ​ត្រេកអរ​ ​ក៏​យក​កាយ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​មនុស្ស​ទាំងពីរ​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​និង​ទុក្កដ​។​ ​មនុស្ស​ខ្ទើយ​ ​និង​ប្រុស​ ​ភិក្ខុ​សង្ស័យ​នឹង​មនុស្ស​ទាំងពីរ​នាក់​។​បេ​។​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​មនុស្ស​ខ្ទើយ​ ​និង​ប្រុស​ ​ភិក្ខុ​សំគាល់​មនុស្ស​ទាំងពីរ​នាក់​ថា​ប្រុស​ ​។​បេ​។​ ​មនុស្ស​ខ្ទើយ​ ​និង​ប្រុស​
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 636779765161178388
ទៅកាន់ទំព័រ៖