ព្រះត្រៃបិដក ភាគ ០២

ភិក្ខុ​សំគាល់​មនុស្ស​ទាំងពីរ​នាក់​ថា​សត្វតិរច្ឆាន​ឈ្មោល​។​បេ​។​ ​មនុស្ស​ខ្ទើយ​ ​និង​ប្រុស​ ​ភិក្ខុ​សំគាល់​មនុស្ស​ទាំងពីរ​នាក់​ថា​ស្រី​ ​ត្រេកអរ​ ​ក៏​យក​កាយ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​មនុស្ស​ទាំងពីរ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​ខ្ទើយ​និង​សត្វតិរច្ឆាន​ឈ្មោល​ ​ភិក្ខុ​សំគាល់​ខ្ទើយ​និង​សត្វតិរច្ឆាន​ទាំងពីរ​ថា​ខ្ទើយ​ ​ត្រេកអរ​ ​ក៏​យក​កាយ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​ខ្ទើយ​ ​និង​តិរច្ឆាន​ទាំងពីរ​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​និង​ទុក្កដ​។​ ​ខ្ទើយ​និង​សត្វតិរច្ឆាន​ឈ្មោល​ ​ភិក្ខុ​សង្ស័យ​ខ្ទើយ​ ​និង​សត្វតិរច្ឆាន​ឈ្មោល​ទាំងពីរ​។​បេ​។​ ​ខ្ទើយ​និង​សត្វតិរច្ឆាន​ឈ្មោល​ ​ភិក្ខុ​សំគាល់​ខ្ទើយ​ ​និង​សត្វតិរច្ឆាន​ទាំងពីរ​ថា​ប្រុស​។​បេ​។​ ​ខ្ទើយ​និង​សត្វតិរច្ឆាន​ឈ្មោល​ ​ភិក្ខុ​សំគាល់​ខ្ទើយ​និង​សត្វតិរច្ឆាន​ទាំងពីរ​ថា​សត្វតិរច្ឆាន​ឈ្មោល​។​បេ​។​ ​ខ្ទើយ​និង​សត្វតិរច្ឆាន​ឈ្មោល​ ​ភិក្ខុ​សំគាល់​ខ្ទើយ​និង​សត្វតិរច្ឆាន​ទាំងពីរ​ថា​ស្រី​ ​ត្រេកអរ​ ​ក៏​យក​កាយ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​ខ្ទើយ​និង​សត្វតិរច្ឆាន​ទាំងពីរ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​ប្រុស​និង​សត្វតិរច្ឆាន​ឈ្មោល​ ​ភិក្ខុ​សំគាល់​ប្រុស​និង​តិរច្ឆាន​ទាំងពីរ​ថា​ប្រុស​ ​ត្រេកអរ​
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 636779765645656099
ទៅកាន់ទំព័រ៖