ព្រះត្រៃបិដក ភាគ ០២

ស្ទាប​ ​អង្អែល​នូវ​វត្ថុ​ដែល​ជាប់នឹង​កាយ​ស្រី​នោះ​ ​ដោយ​និ​ស្ស​គ្គិ​យ​វត្ថុ​ ​(​របស់​ខ្លួន​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ស្រី​ពីរ​នាក់​ ​ភិក្ខុ​សំគាល់​ស្រី​ទាំងពីរ​ថា​ស្រី​ពិតមែន​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ស្ទាប​ ​អង្អែល​ ​នូវ​វត្ថុ​ដែល​ជាប់នឹង​កាយ​ស្រី​ទាំងពីរ​នោះ​ ​ដោយ​និ​ស្ស​គ្គិ​យ​វត្ថុ​ ​(​របស់​ខ្លួន​)​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​ស្រី​ម្នាក់​ ​ខ្ទើយ​ម្នាក់​ ​ភិក្ខុ​សំគាល់​ជន​ទាំងពីរ​នាក់​នោះ​ថា​ជា​ស្រី​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ស្ទាប​ ​អង្អែល​នូវ​វត្ថុ​ដែល​ជាប់នឹង​កាយ​ជន​ទាំងពីរ​នោះ​ ​ដោយ​និ​ស្ស​គ្គិ​យ​វត្ថុ​ ​(​របស់​ខ្លួន​)​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​ស្រី​ជា​ប្រាកដ​ ​ភិក្ខុ​សំគាល់​ថា​ជា​ស្រី​ពិតមែន​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ស្ទាប​ ​អង្អែល​នូវ​និ​ស្ស​គ្គិ​យ​វត្ថុ​របស់​ស្រី​នោះ​ ​ដោយ​និ​ស្ស​គ្គិ​យ​វត្ថុ​ ​(​របស់​ខ្លួន​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ស្រី​ពីរ​នាក់​ ​ភិក្ខុ​សំគាល់​ស្រី​ទាំងពីរ​ថា​ជា​ស្រី​ពិតមែន​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ស្ទាប​ ​អង្អែល​ ​នូវ​និ​ស្ស​គ្គិ​យ​វត្ថុ​របស់​ស្រី​ទាំងពីរ​នាក់​នោះ​ ​ដោយ​និ​ស្ស​គ្គិ​យ​វត្ថុ​ ​(​របស់​ខ្លួន​)​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​ស្រី​ម្នាក់​ ​ខ្ទើយ​ម្នាក់​ ​ភិក្ខុ​សំគាល់​ជន​ទាំងពីរ​នាក់​នោះ​ថា​ជា​ស្រី​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ស្ទាប​ ​អង្អែល​នូវ​និ​ស្ស​គ្គិ​យ​វត្ថុ​របស់​ជន​ទាំងពីរ​នាក់​នោះ​ ​ដោយ​និ​ស្ស​គ្គិ​យ​វត្ថុ​ ​(​របស់​ខ្លួន​)​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​

​ភិក្ខុ​បេយ្យាល​ ​ចប់​។​

ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636779767758586952
ទៅកាន់ទំព័រ៖