ព្រះត្រៃបិដក ភាគ ០២

 [​៨៤​]​ ​ស្រី​ជា​ប្រាកដ​ ​ភិក្ខុ​សំគាល់​ថា​ស្រី​ពិតមែន​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ស្រី​នោះ​សោត​ ​ក៏​ស្ទាបអង្អែល​ ​ស្ទាប​ចុះ​ ​ស្ទាប​ឡើង​ ​ផ្ងុប​ចុះ​ ​ផ្ងើយឡើង​ ​ទាញ​មក​ ​ទាញ​ត្រឡប់​ ​ចាប់​សង្កត់​ ​ចាប់​ឈ្លេច​ ​កាន់​ ​ពាល់​ ​នូវ​កាយ​របស់​ភិក្ខុ​នោះ​ដោយ​កាយ​ ​(​របស់​ខ្លួន​)​ ​ភិក្ខុ​មាន​សេចក្តី​ប្រាថ្នា​នឹង​សេព​ ​ក៏​ព្យាយាម​ដោយ​កាយ​ ​ដឹង​ច្បាស់​នូវ​ផស្ស​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ស្រី​ពីរ​នាក់​ ​ភិក្ខុ​សំគាល់​ស្រី​ទាំងពីរ​ថា​ជា​ស្រី​ពិតមែន​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ស្រី​ទាំងនោះ​សោត​ ​ក៏​ស្ទាបអង្អែល​ ​ស្ទាប​ចុះ​ ​ស្ទាប​ឡើង​ ​ផ្ងុប​ចុះ​ ​ផ្ងើយឡើង​ ​ទាញ​មក​ ​ទាញ​ត្រឡប់​ ​ចាប់​សង្កត់​ ​ចាប់​ឈ្លេច​ ​កាន់​ ​ពាល់​ ​នូវ​កាយ​របស់​ភិក្ខុ​នោះ​ដោយ​កាយ​ ​(​របស់​ខ្លួន​)​ ​ភិក្ខុ​មាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព​ ​ក៏​ព្យាយាម​ដោយ​កាយ​ ​ដឹង​ច្បាស់​នូវ​ផស្ស​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ពីរ​។​ ​ស្រី​ម្នាក់​ ​ខ្ទើយ​ម្នាក់​ ​ភិក្ខុ​សំគាល់​ជន​ទាំងពីរ​នាក់​ថា​ជា​ស្រី​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ជន​ទាំងពីរ​នាក់​សោត​ ​ក៏​ស្ទាបអង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​របស់​ភិក្ខុ​នោះ​ដោយ​កាយ​ ​(​របស់​ខ្លួន​)​ ​ភិក្ខុ​មាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព​ ​ក៏​ព្យាយាម​ដោយ​កាយ​ ​ដឹង​ច្បាស់​នូវ​ផស្ស​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​និង​ទុក្កដ​។​
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 636779768695460538
ទៅកាន់ទំព័រ៖