ព្រះត្រៃបិដក ភាគ ០២
ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីទាំងនោះសោត ក៏ស្ទាបអង្អែល។បេ។ ចាប់ ពាល់ នូវកាយរបស់ភិក្ខុនោះ ដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិថុល្លច្ច័យពីរ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាជាស្រី ក៏មានសេចក្តីត្រេកអរ ជនទាំងពីរនាក់សោត ក៏ស្ទាបអង្អែល។បេ។ ចាប់ ពាល់ កាយរបស់ភិក្ខុនោះ ដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិថុល្លច្ច័យនិងទុក្កដ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីសោត ក៏ស្ទាបអង្អែល ។បេ។ ចាប់ ពាល់ នូវវត្ថុដែលជាប់នឹងកាយភិក្ខុនោះ ដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីទាំងពីរនាក់នោះ ស្ទាបអង្អែល។បេ។ ចាប់ ពាល់ នូវវត្ថុដែលជាប់នឹងកាយរបស់ភិក្ខុនោះ ដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព ក៏ព្យាយាមដោយកាយ
ID: 636779769563420182
ទៅកាន់ទំព័រ៖