ព្រះត្រៃបិដក ភាគ ០២

ដឹង​ច្បាស់​នូវ​ផស្ស​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​ស្រី​និង​ខ្ទើយ​ ​ភិក្ខុ​សំគាល់​ជន​ទាំងពីរ​នោះ​ថា​ជា​ស្រី​ពិតមែន​ ​ហើយ​មាន​សេចក្តី​ត្រេកអរ​ ​ជន​ទាំងពីរ​នោះ​ ​ស្ទាបអង្អែល​។​បេ​។​ ​ចាប់​ ​ពាល់​ ​នូវ​វត្ថុ​ដែល​ជាប់នឹង​កាយ​ភិក្ខុ​នោះ​ ​ដោយ​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​(​របស់​ខ្លួន​)​ ​ភិក្ខុ​ក៏​មាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព​ ​ហើយ​ព្យាយាម​ដោយ​កាយ​ ​ដឹង​ច្បាស់​នូវ​ផស្ស​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​ស្រី​ជា​ប្រាកដ​ ​ភិក្ខុ​ក៏​សំគាល់​ថា​ស្រី​ពិតមែន​ ​ហើយ​មាន​សេចក្តី​ត្រេកអរ​ ​ស្រី​នោះ​ ​ស្ទាបអង្អែល​ ​នូវ​កាយ​របស់​ភិក្ខុ​នោះ​ ​ដោយ​និ​ស្ស​គ្គិ​យ​វត្ថុ​ ​(​របស់​ខ្លួន​)​ ​ភិក្ខុ​ក៏​មាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព​ ​ហើយ​ព្យាយាម​ដោយ​កាយ​ ​ដឹង​ច្បាស់​នូវ​ផស្ស​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ស្រី​ពីរ​នាក់​ ​ភិក្ខុ​ក៏​សំគាល់​ស្រី​ទាំងពីរ​នាក់​នោះ​ថា​ជា​ស្រី​ពិតមែន​ ​ហើយ​មាន​សេចក្តី​ត្រេកអរ​ ​ស្រី​(​ទាំងពីរ​នាក់​នោះ​)​ ​ស្ទាប​ ​អង្អែល​នូវ​កាយ​របស់​ភិក្ខុ​នោះ​ ​ដោយ​និ​ស្ស​គ្គិ​យ​វត្ថុ​ ​(​របស់​ខ្លួន​)​ ​ភិក្ខុ​ក៏​មាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព​ ​ហើយ​ព្យាយាម​ដោយ​កាយ​ ​ដឹង​ច្បាស់​នូវ​ផស្ស​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​ស្រី​និង​ខ្ទើយ​ ​ភិក្ខុ​ក៏​សំគាល់​ជន​ទាំងពីរ​នោះ​ថា​ជា​ស្រី​ ​មាន​សេចក្តី​ត្រេកអរ​ ​ជន​ទាំងពីរ​នោះ​ ​ស្ទាប​ ​អង្អែល​កាយ​របស់​ភិក្ខុ​នោះ​ ​ដោយ​និ​ស្ស​គ្គិ​យ​វត្ថុ​ ​(​របស់​ខ្លួន​)​ ​ភិក្ខុ​ក៏​មាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព​ ​ហើយ​ព្យាយាម​ដោយ​កាយ
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636779769872297849
ទៅកាន់ទំព័រ៖