ព្រះត្រៃបិដក ភាគ ០២

ដឹង​ច្បាស់​នូវ​ផស្ស​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​ស្រី​ជា​ប្រាកដ​ ​ភិក្ខុ​ក៏​សំគាល់​ថា​ស្រី​ពិតមែន​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ស្រី​នោះ​សោត​ក៏​ស្ទាប​ ​អង្អែល​ ​នូវ​វត្ថុ​ដែល​ជាប់នឹង​កាយ​ភិក្ខុ​នោះ​ ​ដោយ​និ​ស្ស​គ្គិ​យ​វត្ថុ​ ​(​របស់​ខ្លួន​)​ ​ភិក្ខុ​មាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព​ ​ក៏​ព្យាយាម​ដោយ​កាយ​ ​ដឹង​ច្បាស់​នូវ​ផស្ស​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ស្រី​ពីរ​នាក់​ ​ភិក្ខុ​សំគាល់​ស្រី​ទាំងពីរ​នាក់​ថា​ជា​ស្រី​ពិតមែន​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ស្រី​ទាំងនោះ​សោត​ ​ក៏​ស្ទាប​ ​អង្អែល​នូវ​វត្ថុ​ដែល​ជាប់នឹង​កាយ​ភិក្ខុ​នោះ​ ​ដោយ​និ​ស្ស​គ្គិ​យ​វត្ថុ​ ​(​របស់​ខ្លួន​)​ ​ភិក្ខុ​មាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព​ ​ក៏​ព្យាយាម​ដោយ​កាយ​ ​ដឹង​ច្បាស់​នូវ​ផស្ស​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​ស្រី​និង​ខ្ទើយ​ ​ភិក្ខុ​សំគាល់​ជន​ទាំងពីរ​នោះ​ថា​ជា​ស្រី​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ជន​ទាំងពីរ​នោះ​សោត​ ​ក៏​ស្ទាប​ ​អង្អែល​នូវ​វត្ថុ​ដែល​ជាប់នឹង​កាយ​ភិក្ខុ​នោះ​ ​ដោយ​និ​ស្ស​គ្គិ​យ​វត្ថុ​ ​(​របស់​ខ្លួន​)​ ​ភិក្ខុ​មាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព​ ​ក៏​ព្យាយាម​ដោយ​កាយ​ ​ដឹង​ច្បាស់​នូវ​ផស្ស​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​ស្រី​ជា​ប្រាកដ​ ​ភិក្ខុ​សំគាល់​ថា​ជា​ស្រី​ពិតមែន​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ស្រី​នោះ​សោត​ក៏​ស្ទាប​ ​អង្អែល​ ​នូវ​និ​ស្ស​គ្គិ​យ​វត្ថុ​របស់​ភិក្ខុ​នោះ​ ​ដោយ​និ​ស្ស​គ្គិ​យ​វត្ថុ​ ​(​របស់​ខ្លួន​)​ ​ភិក្ខុ​មាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព​ ​ក៏​ព្យាយាម​ដោយ​កាយ​ ​ដឹង​ច្បាស់​នូវ​ផស្ស​ ​ត្រូវអាបត្តិ​ទុក្កដ​(​១​)​ ​។​
​(​១​)​ ​មិនមែន​ត្រូវអាបត្តិ​ទុក្កដ​ ​ព្រោះ​និ​ស្ស​គ្គិ​យ​វត្ថុ​ប៉ះ​គ្នា​នោះ​ទេ​ ​ត្រូវអាបត្តិ​ទុក្កដ​ព្រោះ​ព្យាយាម​ដោយ​កាយ​ ​គឺ​កាយវិការ​ ​មាន​ផ្ទាត់​ម្រាមដៃ​ ​ញាក់ចិញ្ចើម​ ​ងក់ក្បាល​ ​ប៉ប្រិចភ្នែក​ជាដើម​ ​(​អដ្ឋកថា​)​។​ ​
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 636779770453291080
ទៅកាន់ទំព័រ៖