ព្រះត្រៃបិដក ភាគ ០២

ស្រី​ពីរ​នាក់​ ​ភិក្ខុ​សំគាល់​ស្រី​ទាំងពីរ​នាក់​នោះ​ថា​ជា​ស្រី​ពិតមែន​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ស្រី​ទាំងនោះ​សោត​ ​ក៏​ស្ទាប​ ​អង្អែល​នូវ​និ​ស្ស​គ្គិ​យ​វត្ថុ​របស់​ភិក្ខុ​នោះ​ ​ដោយ​និ​ស្ស​គ្គិ​យ​វត្ថុ​ ​(​របស់​ខ្លួន​)​ ​ភិក្ខុ​មាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព​ ​ក៏​ព្យាយាម​ដោយ​កាយ​ ​ដឹង​ច្បាស់​នូវ​ផស្ស​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​ស្រី​និង​ខ្ទើយ​ ​ភិក្ខុ​សំគាល់​ជន​ទាំងពីរ​នោះ​ថា​ជា​ស្រី​ ​ហើយ​មាន​សេចក្តី​ត្រេកអរ​ ​ជន​ទាំងពីរ​នោះ​ ​ស្ទាប​ ​អង្អែល​នូវ​និ​ស្ស​គ្គិ​យ​វត្ថុ​របស់​ភិក្ខុ​នោះ​ ​ដោយ​និ​ស្ស​គ្គិ​យ​វត្ថុ​ ​(​របស់​ខ្លួន​)​ ​ភិក្ខុ​ក៏​មាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព​ ​ហើយ​ព្យាយាម​ដោយ​កាយ​ ​ដឹង​ច្បាស់​នូវ​ផស្ស​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​
 [​៨៥​]​ ​ភិក្ខុ​មាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព​ ​ក៏​ព្យាយាម​ដោយ​កាយ​ ​ដឹង​ច្បាស់​នូវ​ផស្ស​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​មាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព​ ​ក៏​ព្យាយាម​ដោយ​កាយ​ ​តែ​មិនដឹង​ច្បាស់​នូវ​ផស្ស​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​មាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព​ ​តែ​មិន​ព្យាយាម​ដោយ​កាយ​ ​គ្រាន់តែ​ដឹង​ច្បាស់​នូវ​ផស្ស​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​ភិក្ខុ​មាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សេព​ ​តែ​មិន​ព្យាយាម​ដោយ​កាយ​ ​មិនដឹង​ច្បាស់​នូវ​ផស្ស​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​ភិក្ខុ​មាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​ដោះខ្លួន​ឲ្យ​រួច​ ​ក៏​ព្យាយាម​ដោយ​កាយ​ ​ដឹង​ច្បាស់​នូវ​ផស្ស​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 636779770892416196
ទៅកាន់ទំព័រ៖