ព្រះត្រៃបិដក ភាគ ០២
ត្រង់ពាក្យថា សង្ឃាទិសេស (នោះ) សេចក្តីថា សង្ឃតែម្យ៉ាងដែលឲ្យនូវបរិវាសព្រោះអាបត្តិនោះ ត្រឡប់សើរើចាកមូលាបត្តិ ឲ្យនូវមានត្ត ឲ្យនូវអព្ភាន មិនមែនភិក្ខុច្រើនរូប មិនមែនបុគ្គលតែ១រូប ព្រោះហេតុនោះបានជាតថាគតហៅថា សង្ឃាទិសេស។ ម្យ៉ាងទៀតថា ជានាមកម្ម គឺថាជាឈ្មោះរបស់កងអាបត្តិនោះឯង ព្រោះហេតុនោះ បានជាហៅថាសង្ឃាទិសេស។
[៤] ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញក្នុងរូបខាងក្នុង (អវយវខ្លួនឯង) ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញក្នុងរូបខាងក្រៅ (អវយវអ្នកដទៃ) ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញក្នុងរូបខាងក្នុង និងរូបខាងក្រៅ ភិក្ខុធ្វើចង្កេះឲ្យញ័រក្នុងអាកាស ញុំាងទឹកសុក្កឲ្យឃ្លាតចេញ ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញព្រោះសេចក្តីឧបត្ថម្ភដោយរាគៈ ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញ ព្រោះសេចក្តីឧបត្ថម្ភដោយលាមក ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញ ព្រោះសេចក្តីឧបត្ថម្ភដោយមូត្រ ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញ ព្រោះសេចក្តីឧបត្ថម្ភដោយខ្យល់ ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញ ព្រោះសេចក្តីឧបត្ថម្ភដោយដង្កូវរមាស់រោល ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍មិនឲ្យមានរោគ ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ឲ្យបានសេចក្តីសុខ
ID: 636779214250468098
ទៅកាន់ទំព័រ៖