ព្រះត្រៃបិដក ភាគ ០២

សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​ចាប់​ត្រូវ​កាយ​មនុស្ស​ខ្ទើយ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​ចាប់​ត្រូវ​កាយ​ស្រី​ដែល​កំពុង​ដេកលក់​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​ចាប់​ត្រូវ​កាយ​ស្រី​ដែល​ស្លាប់​ហើយ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​ចាប់​ត្រូវ​កាយ​សត្វតិរច្ឆាន​ញី​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​ចាប់​ត្រូវ​រូប​ឈើ​ធ្វើជា​រូប​ស្រី​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636779775307688736
ទៅកាន់ទំព័រ៖