ព្រះត្រៃបិដក ភាគ ០២

សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​កាល​ស្រី​កំពុង​ថ្វាយបង្គំ​ ​មាន​សេចក្តី​ត្រេកអរ​ ​ក៏​លើកជើង​ឡើង​រង​ឲ្យ​ចំពប់​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​គិតថា​ ​អញ​នឹង​ចាប់​ស្រី​ ​ក៏​ព្យាយាម​ ​តែ​ចាប់​មិន​ត្រូវ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​ថា​ ​អញ​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ​ដឹង​។​ ​ទើប​ក្រាបទូល​សេចក្តី​នុ៎ះ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ​។​

​សង្ឃាទិសេស​ទី២ចប់​។​

ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 636779776548159686
ទៅកាន់ទំព័រ៖