ព្រះត្រៃបិដក ភាគ ០២

ភិ​ក្ខុញុំាង​ទឹក​សុក្ក​ឲ្យ​ឃ្លាត​ចេញ​ដើម្បី​ត្រូវការ​ដោយ​ភេសជ្ជៈ​ ​ភិ​ក្ខុញុំាង​ទឹក​សុក្ក​ឲ្យ​ឃ្លាត​ចេញ​ដើម្បី​ប្រយោជន៍​ដល់​ទាន​ ​ភិ​ក្ខុញុំាង​ទឹក​សុក្ក​ឲ្យ​ឃ្លាត​ចេញ​ដើម្បី​ប្រយោជន៍​ដល់​បុណ្យ​ ​ភិ​ក្ខុញុំាង​ទឹក​សុក្ក​ឲ្យ​ឃ្លាត​ចេញ​ដើម្បី​ប្រយោជន៍​ដល់​ការ​បូជា​ ​ភិ​ក្ខុញុំាង​ទឹក​សុក្ក​ឲ្យ​ឃ្លាត​ចេញ​ដើម្បី​ប្រយោជន៍​ដល់​ស្ថានសួគ៌​ ​ភិ​ក្ខុញុំាង​ទឹក​សុក្ក​ឲ្យ​ឃ្លាត​ចេញ​ដើម្បី​ប្រយោជន៍​ដល់​ពូជ​ ​ភិ​ក្ខុញុំាង​ទឹក​សុក្ក​ឲ្យ​ឃ្លាត​ចេញ​ដើម្បី​ប្រយោជន៍​ដល់​ការ​ល្បងមើល​ ​ភិ​ក្ខុញុំាង​ទឹក​សុក្ក​ឲ្យ​ឃ្លាត​ចេញ​ដើម្បី​ប្រយោជន៍​ដល់​ការ​លេង​ ​ភិ​ក្ខុញុំាង​ទឹក​សុក្ក​ពណ៌ខៀវ​ឲ្យ​ឃ្លាត​ចេញ​ ​ភិ​ក្ខុញុំាង​ទឹក​សុក្ក​ពណ៌លឿង​ឲ្យ​ឃ្លាត​ចេញ​ ​ភិ​ក្ខុញុំាង​ទឹក​សុក្ក​ពណ៌ក្រហម​ឲ្យ​ឃ្លាត​ចេញ​ ​ភិ​ក្ខុញុំាង​ទឹក​សុក្ក​ពណ៌ស​ឲ្យ​ឃ្លាត​ចេញ​ ​ភិ​ក្ខុញុំាង​ទឹក​សុក្ក​ពណ៌​ដូច​ទឹកដោះជូរ​ឡើងពពុះ​ឲ្យ​ឃ្លាត​ចេញ​ ​ភិ​ក្ខុញុំាង​ទឹក​សុក្ក​ពណ៌​ដូច​ទឹក​ឲ្យ​ឃ្លាត​ចេញ​ ​ភិ​ក្ខុញុំាង​ទឹក​សុក្ក​ពណ៌​ដូច​ប្រេង​ឲ្យ​ឃ្លាត​ចេញ​ ​ភិ​ក្ខុញុំាង​ទឹក​សុក្ក​ពណ៌​ដូច​ទឹកដោះស្រស់​ឲ្យ​ឃ្លាត​ចេញ​ ​ភិ​ក្ខុញុំាង​ទឹក​សុក្ក​ពណ៌​ដូច​ទឹកដោះជូរ​ឲ្យ​ឃ្លាត​ចេញ​ ​ភិ​ក្ខុញុំាង​ទឹក​សុក្ក​ពណ៌​ដូច​ទឹក​ដោះ​ថា្ល​ឲ្យ​ឃ្លាត​ចេញ​។​
 ​[​៥​]​ ​ត្រង់​ពាក្យ​ថា​ ​ក្នុង​រូប​ខាងក្នុង​ ​សេចក្តី​ថា​ ​ក្នុង​រូប​ដែល​មានវិញ្ញាណ​ចូល​ទៅ​អាស្រ័យ​នៅជា​ខាងក្នុង​។​ ​ត្រង់​ពាក្យ​ថា​ ​ក្នុង​រូប​ខាងក្រៅ​ ​សេចក្តី​ថា​ ​ក្នុង​រូប​ដែល​មានវិញ្ញាណ​ក្តី​ ​ក្នុង​រូប​ដែល​ឥត​វិញ្ញាណ​ក្តី​ជា​ខាងក្រៅ​។​
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 636779214699103759
ទៅកាន់ទំព័រ៖