ព្រះត្រៃបិដក ភាគ ០២

ដាក់ទាន​ ​(​មេថុនធម្ម​)​ ​ដល់​អាត្មា​ ​នាង​គួរឲ្យ​ ​(​មេថុនធម្ម​)​ ​ដល់​អាត្មា​ ​ហៅថា​ ​សូម​។​ ​ភិក្ខុ​និយាយ​ថា​ ​មាតា​របស់​នាង​នឹង​ជ្រះថ្លា​ក្នុង​កាលណា​ ​បិតា​របស់​នាង​នឹង​ជ្រះថ្លា​ក្នុង​កាលណា​ ​ទេវតា​ទាំងឡាយ​របស់​នាង​នឹង​ជ្រះថ្លា​ក្នុង​កាលណា​ ​ពេល​ល្អ​ ​ស្របក់​ល្អ​ ​យាម​ល្អ​ ​របស់​នាង​នឹង​មាន​ក្នុង​កាលណា​ ​អាត្មា​នឹង​បាន​នូវ​មេថុនធម្ម​របស់​នាង​ក្នុង​កាលណា​ ​(​និយាយ​យ៉ាងនេះ​)​ ​ហៅថា​ ​អង្វរ​។​ ​ភិក្ខុ​និយាយ​ថា​ ​នាង​ឲ្យ​ ​(​មេថុនធម្ម​)​ ​ដល់​ប្តី​ដូចម្តេច​ ​នាង​ឲ្យ​ ​(​មេថុនធម្ម​)​ ​ដល់​សហាយ​ដូចម្តេច​ ​(​យ៉ាងនេះ​)​ ​ហៅថា​ ​សួរ​។​ ​ភិក្ខុ​និយាយ​ថា​ ​បានឮ​ថា​ ​នាង​ឲ្យ​ ​(​មេថុនធម្ម​)​ ​ដល់​ប្តី​យ៉ាងនេះ​ ​នាង​ឲ្យ​ ​(​មេថុនធម្ម​)​ ​ដល់​សហាយ​យ៉ាងនេះ​ ​ដូច្នេះ​ ​ហៅថា​សួរ​បញ្ជាក់​។​ ​ភិក្ខុ​ដែល​ស្រី​សួរ​ហើយ​ ​និយាយ​ថា​ ​នាង​ចូរ​ឲ្យ​ ​(​មេថុនធម្ម​)​ ​យ៉ាងនេះ​ ​កាលបើ​ឲ្យ​ ​(​មេថុនធម្ម​)​ ​យ៉ាងនេះ​ ​នាង​ឯង​នឹងជា​ទីស្រឡាញ់​ផង​ ​ជាទី​គាប់ចិត្ត​ផង​របស់​ប្តី​ ​ដូច្នេះ​ ​ហៅថា​ប្រាប់​។​ ​ភិក្ខុ​ដែល​ស្រី​មិន​សួរ​សោះ​ទេ​ ​ស្រាប់តែ​និយាយ​ថា​ ​នាង​ចូរ​ឲ្យ​ ​(​មេថុនធម្ម​)​ ​យ៉ាងនេះ​ ​កាលបើ​ឲ្យ​ ​(​មេថុនធម្ម​)​ ​យ៉ាងនេះ​ ​នាង​ឯង​នឹងជា​ទីស្រឡាញ់​ផង​ ​ជាទី​គាប់ចិត្ត​ផង​របស់​ប្តី​ ​ដូច្នេះ​ ​ហៅថា​ ​ប្រៀនប្រដៅ​។​ ​ភិក្ខុ​ពោល​ពាក្យ​ថា​ ​មេ​គ្មាន​និមិត្ត​ ​
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636779778546013957
ទៅកាន់ទំព័រ៖