ព្រះត្រៃបិដក ភាគ ០២
មេមានហេតុគ្រាន់តែជានិមិត្ត មេគ្មានឈាម មេមានឈាមជានិច្ច មេមានកំណាត់សម្ពត់ជានិច្ច មេហូរឈាមជានិច្ច មេសិខិរណី
(១) មេស្រីខ្ទើយ មេស្រីមានរូបដូចប្រុស មេមានទ្វារមគ្គរលាយចូលគ្នា មេឧភតោព្យញ្ជនក ដូច្នេះ ហៅថាជេរ។
[១០១] ស្រីជាប្រាកដ ភិក្ខុសំគាល់ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី សូមក្តី អង្វរក្តី សួរក្តី សួរបញ្ជាក់ក្តី ប្រាប់ក្តី ប្រៀនប្រដៅក្តី ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គរបស់ស្រីនោះ ត្រូវអាបត្តិសង្ឃាទិសេស។ ស្រីជាប្រាកដ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាខ្ទើយ (ក្តី) សំគាល់ថាប្រុស (ក្តី) សំគាល់ថាតិរច្ឆាន (ក្តី) ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គរបស់ស្រីនោះ ត្រូវអាបត្តិថុល្លច្ច័យ។ ខ្ទើយជាប្រាកដ ភិក្ខុសំគាល់ថាខ្ទើយពិតមែន ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គរបស់ខ្ទើយនោះ ត្រូវអាបត្តិថុល្លច្ច័យ។ ខ្ទើយជាប្រាកដ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាប្រុស (ក្តី) សំគាល់ថាតិរច្ឆាន (ក្តី) សំគាល់ថាស្រី (ក្តី) ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី
(១) ពាក្យជេរលើកអាស។
ID: 636779779094795346
ទៅកាន់ទំព័រ៖