ព្រះត្រៃបិដក ភាគ ០២
ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គរបស់ខ្ទើយនោះ ត្រូវអាបត្តិទុក្កដ។ ប្រុសជាប្រាកដ ភិក្ខុសំគាល់ថាប្រុសពិតមែន មានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាតិរច្ឆាន (ក្តី) សំគាល់ថាស្រី (ក្តី) សំគាល់ថាខ្ទើយ (ក្តី) ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃប្រុសនោះ ត្រូវអាបត្តិទុក្កដ។ សត្វតិរច្ឆានឈ្មោលជាប្រាកដ ភិក្ខុសំគាល់ថាសត្វតិរច្ឆានឈ្មោលពិតមែន មានសេចក្តីសង្ស័យក្តី សំគាល់ថាស្រី (ក្តី) សំគាល់ថាខ្ទើយ (ក្តី) សំគាល់ថាប្រុស (ក្តី) ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃសត្វតិរច្ឆានឈ្មោលនោះ ត្រូវអាបត្តិទុក្កដ។
[១០២] ស្រីពីរនាក់ពិតមែន ភិក្ខុក៏សំគាល់ស្រីទាំងពីរនាក់ថាស្រី មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃស្រីទាំងពីរនាក់នោះ ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ស្រីពីរនាក់ ភិក្ខុមានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាខ្ទើយ (ក្តី)
ID: 636779779469276765
ទៅកាន់ទំព័រ៖