ព្រះត្រៃបិដក ភាគ ០២
សំគាល់ថាប្រុសក្តី សំគាល់ថាតិរច្ឆានក្តី ចំពោះស្រីទាំងពីរនាក់ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃស្រីទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ខ្ទើយពីរនាក់ ភិក្ខុសំគាល់ខ្ទើយទាំងពីរនាក់ថាខ្ទើយ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃខ្ទើយទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ខ្ទើយពីរនាក់ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាប្រុស (ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) សំគាល់ថាស្រី (ក្តី) ចំពោះខ្ទើយទាំងពីរនាក់ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃខ្ទើយទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។ ប្រុសពីរនាក់ ភិក្ខុសំគាល់ថាប្រុសក្តី មានសេចក្តីសង្ស័យក្តី សំគាល់ថាតិរច្ឆានក្តី សំគាល់ថាស្រីក្តី សំគាល់ថាខ្ទើយក្តី ចំពោះប្រុសទាំងពីរនាក់ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃប្រុសទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។
ID: 636779779756483192
ទៅកាន់ទំព័រ៖