ព្រះត្រៃបិដក ភាគ ០២

ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ក្តី​ ​ពោល​បង្អាប់​ក្តី​។​បេ​។​ ​ជេរ​ក្តី​ ​ចំពោះ​វច្ចមគ្គ​ ​(​ឬ​)​ ​បស្សាវមគ្គ​នៃ​ជន​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​និង​ទុក្កដ​។​ ​ស្រី​ម្នាក់​ ​ប្រុស​ម្នាក់​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​(​ក្តី​)​ ​សំគាល់​ថា​ខ្ទើយ​(​ក្តី​)​ ​សំគាល់​ថា​ប្រុស​(​ក្តី​)​ ​សំគាល់​ថា​តិរច្ឆាន​(​ក្តី​)​ ​ចំពោះ​ជន​ទាំងពីរ​នាក់​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ក្តី​ ​ពោល​បង្អាប់​ក្តី​។​បេ​។​ ​ជេរ​ក្តី​ ​ចំពោះ​វច្ចមគ្គ​ ​(​ឬ​)​ ​បស្សាវមគ្គ​នៃ​ជន​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​និង​ទុក្កដ​។​ ​ស្រី​ម្នាក់​ ​តិរច្ឆាន​មួយ​ ​ភិក្ខុ​សំគាល់​ជន​ទាំងពីរ​ថា​ស្រី​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ក្តី​ ​ពោល​បង្អាប់​ក្តី​។​បេ​។​ ​ជេរ​ក្តី​ ​ចំពោះ​វច្ចមគ្គ​ ​(​ឬ​)​ ​បស្សាវមគ្គ​នៃ​ជន​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​និង​ទុក្កដ​។​ ​ស្រី​ម្នាក់​ ​តិរច្ឆាន​មួយ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​(​ក្តី​)​ ​សំគាល់​ថា​ខ្ទើយ​(​ក្តី​)​ ​សំគាល់​ថា​ប្រុស​(​ក្តី​)​ ​សំគាល់​ថា​តិរច្ឆាន​(​ក្តី​)​ ​ចំពោះ​ជន​ទាំងពីរ​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ក្តី​ ​ពោល​បង្អាប់​ក្តី​។​បេ​។​ ​ជេរ​ក្តី​ ​ចំពោះ​វច្ចមគ្គ​ ​(​ឬ​)​ ​បស្សាវមគ្គ​នៃ​ជន​ទាំងពីរ​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​និង​ទុក្កដ​។​ ​ខ្ទើយ​ម្នាក់​ ​ប្រុស​ម្នាក់​ ​ភិក្ខុ​សំគាល់​ជន​ទាំងពីរ​នាក់​ថា​ខ្ទើយ​ ​ក៏​មាន​សេចក្តី​ត្រេកអរ​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636779780405480313
ទៅកាន់ទំព័រ៖