ព្រះត្រៃបិដក ភាគ ០២
ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ខ្ទើយម្នាក់ ប្រុសម្នាក់ ភិក្ខុមានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) សំគាល់ថាស្រី(ក្តី) ចំពោះជនទាំងពីរនាក់ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។ ខ្ទើយម្នាក់ តិរច្ឆានមួយ ភិក្ខុសំគាល់នូវជនទាំងពីរថាខ្ទើយ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ខ្ទើយម្នាក់ តិរច្ឆានមួយ ភិក្ខុមានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) សំគាល់ថាស្រី(ក្តី) ចំពោះជនទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនោះ ត្រូវអាបត្តិទុក្កដពីរ។ ប្រុសម្នាក់ តិរច្ឆានមួយ ភិក្ខុសំគាល់ថាប្រុស(ក្តី) មានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) សំគាល់ថាស្រី(ក្តី)
ID: 636779780755980360
ទៅកាន់ទំព័រ៖