ព្រះត្រៃបិដក ភាគ ០២

សំគាល់​ថា​ជា​ខ្ទើយ​(​ក្តី​)​ ​ចំពោះ​ជន​ទាំងពីរ​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ក្តី​ ​ពោល​បង្អាប់​ក្តី​។​បេ​។​ ​ជេរ​ក្តី​ ​ចំពោះ​វច្ចមគ្គ​ ​(​ឬ​)​ ​បស្សាវមគ្គ​នៃ​ជន​ទាំងពីរ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​
 [​១០៤​]​ ​ស្រី​ពិតមែន​ ​ភិក្ខុ​សំគាល់​ថា​ស្រី​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ក្តី​ ​ពោល​បង្អាប់​ក្តី​ ​។​បេ​។​ ​ជេរ​ក្តី​ ​(​ចំពោះ​កាយ​)​ ​ខាងក្រោម​ពី​ត្រឹម​ដងកាំបិត​ចុះ​មក​ ​ខាងលើ​ពី​ត្រឹម​មណ្ឌល​ជង្គង់​ឡើង​ទៅ​ ​វៀរលែងតែ​វច្ចមគ្គ​ ​ឬ​បស្សាវមគ្គ​នៃ​ស្រី​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ខ្ទើយ​ពិតមែន​ ​ភិក្ខុ​សំគាល់​ថា​ជា​ស្រី​។​បេ​។​ ​ប្រុស​ពិតមែន​ ​ភិក្ខុ​សំគាល់​ថា​ជា​ស្រី​។​បេ​។​ ​តិរច្ឆាន​ពិតមែន​ ​ភិក្ខុ​សំគាល់​ថា​ស្រី​។​បេ​។​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ស្រី​ពីរ​នាក់​ ​ភិក្ខុ​សំគាល់​ស្រី​ទាំងពីរ​នាក់​ថា​ជា​ស្រី​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ក្តី​ ​ពោល​បង្អាប់​ក្តី​ ​។​បេ​។​ ​ជេរ​ក្តី​ ​(​ចំពោះ​កាយ​)​ ​ខាងក្រោម​ពី​ត្រឹម​ដងកាំបិត​ចុះ​មក​ ​ខាងលើ​ពី​ត្រឹម​មណ្ឌល​ជង្គង់​ឡើង​ទៅ​ ​វៀរលែងតែ​វច្ចមគ្គ​ ​ឬ​បស្សាវមគ្គ​នៃ​ស្រី​ទាំងពីរ​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ពីរ​។​ ​ស្រី​ម្នាក់​ ​ខ្ទើយ​ម្នាក់​ ​ភិក្ខុ​សំគាល់​ជន​ទាំងពីរ​ថា​ជា​ស្រី​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636779781136422120
ទៅកាន់ទំព័រ៖