ព្រះត្រៃបិដក ភាគ ០២

ពោល​សរសើរ​ក្តី​ ​ពោល​បង្អាប់​ក្តី​ ​។​បេ​។​ ​ជេរ​ក្តី​ ​(​ចំពោះ​កាយ​)​ ​ខាងក្រោម​ពី​ត្រឹម​ដងកាំបិត​ចុះ​មក​ ​ខាងលើ​ពី​ត្រឹម​មណ្ឌល​ជង្គង់​ឡើង​ទៅ​ ​វៀរលែងតែ​វច្ចមគ្គ​ ​ឬ​បស្សាវមគ្គ​ស្រី​ទាំងពីរ​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​និង​ទុក្កដ​។​
 [​១០៥​]​ ​ស្រី​ពិតមែន​ ​ភិក្ខុ​សំគាល់​ថា​ស្រី​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ក្តី​ ​ពោល​បង្អាប់​ក្តី​ ​។​បេ​។​ ​ជេរ​ក្តី​ ​(​ចំពោះ​កាយ​)​ ​ខាងលើ​ពី​ត្រឹម​ដងកាំបិត​ឡើង​ទៅ​ ​ខាងក្រោម​ពី​ត្រឹម​មណ្ឌល​ជង្គង់​ចុះ​មក​នៃ​ស្រី​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ខ្ទើយ​ពិតមែន​ ​ភិក្ខុ​សំគាល់​ថា​ជា​ស្រី​។​បេ​។​ ​ប្រុស​ពិតមែន​ ​ភិក្ខុ​សំគាល់​ថា​ជា​ស្រី​។​បេ​។​ ​តិរច្ឆាន​ឈ្មោល​ពិតមែន​ ​ភិក្ខុ​សំគាល់​ថា​ស្រី​។​បេ​។​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ស្រី​ពីរ​នាក់​ ​ភិក្ខុ​សំគាល់​ស្រី​ទាំងពីរ​នាក់​ថា​ស្រី​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ក្តី​ ​ពោល​បង្អាប់​ក្តី​ ​។​បេ​។​ ​ជេរ​ក្តី​ ​(​ចំពោះ​កាយ​)​ ​ខាងលើ​ពី​ត្រឹម​ដងកាំបិត​ឡើង​ទៅ​ ​ខាងក្រោម​ពី​ត្រឹម​មណ្ឌល​ជង្គង់​ចុះ​មក​នៃ​ស្រី​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​ស្រី​ម្នាក់​ ​ខ្ទើយ​ម្នាក់​ ​ភិក្ខុ​សំគាល់​ជន​ទាំងពីរ​ថា​ជា​ស្រី​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ក្តី​
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 636779781484522030
ទៅកាន់ទំព័រ៖