ព្រះត្រៃបិដក ភាគ ០២
ពោលបង្អាប់ក្តី ។បេ។ ជេរក្តី (ចំពោះកាយ) ខាងលើពីត្រឹមដងកាំបិតឡើងទៅ ខាងក្រោមពីត្រឹមមណ្ឌលជង្គង់ចុះមកនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។បេ។ ស្រីពិតមែន ភិក្ខុសំគាល់ថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី ។បេ។ ជេរក្តី ចំពោះវត្ថុដែលជាប់នឹងកាយស្រីនោះ ត្រូវអាបត្តិទុក្កដ។ ខ្ទើយពិតមែន។បេ។ ប្រុសពិតមែន។បេ។ តិរច្ឆានឈ្មោលពិតមែន។បេ។ ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី ។បេ។ ជេរក្តី ចំពោះវត្ថុដែលជាប់នឹងកាយនៃស្រីទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី ។បេ។ ជេរក្តី ចំពោះវត្ថុដែលជាប់នឹងកាយនៃស្រីទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។
[១០៦] អាបត្តិមិនមាន (ដល់ភិក្ខុ៥ពួក) គឺ ភិក្ខុដែលកំពុងអធិប្បាយសេចក្
តី(១) ១ ភិក្ខុដែលកំពុងបង្រៀនធម៌
(២) ១ ភិក្ខុដែលកំពុងប្រៀនប្រដៅ
(៣) ១ ភិក្ខុឆ្កួត១ ភិក្ខុជាខាងដើមបញ្ញត្តិ១។
(១) ភិក្ខុដែលកំពុងសំដែងនូវសេចក្តីពន្យល់ ឬដែលកំពុងស្វាធ្យាយនូវអដ្ឋកថា នៃបទមានពាក្យថា ឯងជាមនុស្សគ្មាននិមិត្ត ដូច្នេះជាដើម ។ (២) ភិក្ខុដែលកំពុងបង្ហាញ ឬកំពុងស្វាធ្យាយនូវបាឡី ។ (៣) ភិក្ខុដែលកំពុងនិយាយប្រៀនប្រដៅ មនុស្សខ្ទើយថា ឥឡូវនេះ ឯងជាមនុស្សគ្មាននិមិត្ត ឯងជាមនុស្សឧភតោព្យញ្ជនក ក៏តាំងពីឥឡូវនេះទៅ ឯងត្រូវកុំប្រមាទ ទៅខាងមុខទៅ កុំឲ្យជាមនុស្សយ៉ាងហ្នឹងទៀត។ (អដ្ឋកថា) ។
ID: 636779782145499836
ទៅកាន់ទំព័រ៖