ព្រះត្រៃបិដក ភាគ ០២

ខ្លួន​ដោយ​កាម​ក្នុង​សំណាក់​មាតុគ្រាម​មែន​ឬ​។​ ​ឧទាយិ​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សេចក្តី​នុ៎ះ​ពិតមែន​។​ ​ព្រះ​សព្វញ្ញុ​ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​បុរស​សាបសូន្យ​ ​ដំណើរ​នេះ​មិនទំនង​ ​មិន​សមគួរ​ ​មិន​ត្រូវបែប​ ​មិនមែន​ជា​របស់​សមណ​ ​មិន​គប្បី​សោះ​ ​មិន​គួរ​ធ្វើ​សោះ​ ​ម្នាល​មោឃបុរស​ ​មិនសមបីបើ​ ​អ្នកឯង​ពោល​សរសើរ​ការបម្រើ​ខ្លួន​ដោយ​កាម​ក្នុង​សំណាក់​មាតុគ្រាម​ ​(​ដូច្នោះ​ទេ​)​ ​ម្នាល​មោឃបុរស​ ​ធម៌​ដែល​តថាគត​សំដែង​ហើយដោយ​អនេកបរិយាយ​ ​(​សុទ្ធតែ​)​ ​ដើម្បីឲ្យ​ប្រាសចាក​រាគ​ ​មិនមែន​សំដែង​ឲ្យ​ប្រកបដោយ​រាគ​ទេ​។​បេ​។​ ​ការ​រម្ងាប់​សេចក្តី​ក្តៅក្រហាយ​ព្រោះ​កាម​ ​តថាគត​ក៏បាន​សំដែង​ហើយ​ ​ម្នាល​មោឃបុរស​ ​អំពើលាមក​របស់​អ្នកឯង​នុ៎ះ​ ​មិនមែន​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ដល់​ជន​ដែល​មិនទាន់​ជ្រះថ្លា​នោះ​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​គឺ​រាគ​គ្រប​សង្កត់​ហើយ​ ​មានចិត្ត​ប្រែប្រួល​ ​ពោល​សរសើរ​ការបម្រើ​ជា​កាម​ដើម្បី​ខ្លួន​ក្នុង​សំណាក់​នៃ​មាតុគ្រាម​ ​ដោយ​សំដី​ប្រកបដោយ​មេថុនធម្ម​ថា​ ​ស្រី​ណា​គប្បី​បម្រើ​នូវ​ភិក្ខុ​មាន​សីល​ ​មានធម៌​ជាកុសល​ ​ជា​អ្នក​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ប្រហែល​ដូច​អាត្មា​ដោយ​ធម៌​នេះ​ ​ម្នាល​ប្អូនស្រី​ ​ការបម្រើ​នេះ​របស់​ស្រី​នោះ​ ​ជា​ការ​ប្រសើរ​ជាង​ការបម្រើ​ទាំងអស់​ ​(​ពោល​ពាក្យ​ដូច្នោះ​)​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636779787954372084
ទៅកាន់ទំព័រ៖