ព្រះត្រៃបិដក ភាគ ០២
ឧទាយិភិក្ខុក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស អំពើដែលអ្នកឯងធ្វើនុ៎ះ មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណ មិនគួរសោះ មិនគប្បីធ្វើសោះឡើយ ម្នាលមោឃបុរស គួរបើដែរ អ្នកឯងហ៊ានប្រព្រឹត្តនិយាយដឹកនាំស្រីប្រុស ម្នាលមោឃបុរស អំពើនេះមិនមែននាំឲ្យកើតសេចក្តីជ្រះថ្លា ដល់ពួកជនដែលមិនទាន់ជ្រះថ្លានោះទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ ប្រព្រឹត្តនិយាយដឹកនាំ គឺប្រាប់សេចក្តីប្រាថ្នាប្រុសដល់ស្រីក្តី ប្រាប់សេចក្តីប្រាថ្នាស្រីដល់ប្រុសក្តី ឲ្យបានគ្នាជាប្រពន្ធក្តី ជាប្តីឬជាសហាយក្តី ភិក្ខុនោះត្រូវអាបត្តិសង្ឃាទិសេស។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ ដល់ភិក្ខុទាំងឡាយដោយប្រការដូច្នេះឯង។
[១២៦] សម័យនោះឯង មានពួកអ្នកលេងច្រើនអ្នក ជាអ្នកញុំាងស្រីឲ្យបម្រើក្នុងឱទ្យាន បានប្រើបម្រើទៅឯសំណាក់ស្រីផ្កាមាសម្នាក់ថាឲ្យនាងមក យើងទាំងឡាយនឹងឲ្យនាងបម្រើយើងក្នុងឱទ្យាន។ ស្រីផ្កាមាសនោះ បាននិយាយតបយ៉ាងនេះថា ម្នាលអ្នកទាំងឡាយ ខ្ញុំឯងឥតស្គាល់អស់អ្នករាល់គ្នាថា អ្នកទាំងនេះជាអ្វីទេ ឬជាកូនចៅអ្នកណាទេ ម្យ៉ាងទៀត
ID: 636779866245220065
ទៅកាន់ទំព័រ៖