ព្រះត្រៃបិដក ភាគ ០២
[១០] ភិក្ខុគិត ដើម្បីជាទាន និងដើម្បីជាបុណ្យ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីជាទាន និងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីជាទាន និងដើម្បីស្ថានសួគ៌។ ដើម្បីជាទាន និងដើម្បីជាពូជ។ ដើម្បីជាទាន និងដើម្បីល្បងមើល។ ដើម្បីជាទាន និងដើម្បីការលេង។ ដើម្បីជាទាន និងដើម្បីមិនឲ្យមានរោគ។ ដើម្បីជាទាន និងដើម្បីសេចក្តីសុខ។ ដើម្បីជាទាន និងដើម្បីជាភេសជ្ជៈ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
[១១] ភិក្ខុគិត ដើម្បីជាបុណ្យ និងដើម្បីជាគ្រឿងយញ្ញ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីជាបុណ្យ និងដើម្បីស្ថានសួគ៌។ ដើម្បីជាបុណ្យ និងដើម្បីជាពូជ។ ដើម្បីជាបុណ្យ និងដើម្បីល្បងមើល។ ដើម្បីជាបុណ្យ និងដើម្បីការលេង។ ដើម្បីជាបុណ្យ និងដើម្បីមិនឲ្យមានរោគ។ ដើម្បីជាបុណ្យ និងដើម្បីសេចក្តីសុខ។ ដើម្បីជាបុណ្យ និងដើម្បីជាភេសជ្ជៈ។ ដើម្បីជាបុណ្យ និងដើម្បីជាទាន ក៏ព្យាយាម1 ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
[១២] ភិក្ខុគិត ដើម្បីជាគ្រឿងយញ្ញ និងដើម្បីស្ថានសួគ៌ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ID: 636779217507314379
ទៅកាន់ទំព័រ៖