ព្រះត្រៃបិដក ភាគ ០២

ភិក្ខុ​ទាំងអស់​ទៅ​និយាយ​ល្បងមើល​ ​ហើយ​បាន​ឲ្យ​ភិក្ខុ​មួយ​រូប​វិល​មក​ ​(​ប្រាប់​)​ ​វិញ​ ​ភិក្ខុ​ទាំងអស់​(​នោះ​)​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​បុរស​បង្គាប់​ភិក្ខុ​ច្រើន​រូប​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ទាំងឡាយ​ ​សូម​លោក​គ្រប់​អង្គ​ទៅ​និយាយ​ល្បងមើល​នឹង​ស្រី​ឈ្មោះ​នេះ​ ​ភិក្ខុ​ទាំងអស់​ ​ក៏​ទទួលពាក្យ​ ​បាន​ឲ្យ​ភិក្ខុ​មួយ​រូប​ទៅ​និយាយ​ល្បងមើល​ ​ហើយ​ភិក្ខុ​ទាំងអស់​ក៏​វិល​មក​ ​(​ប្រាប់​)​ ​វិញ​ ​ភិក្ខុ​ទាំងអស់​(​នោះ​)​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​បុរស​បង្គាប់​ភិក្ខុ​ច្រើន​រូប​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ទាំងឡាយ​ ​សូម​លោក​គ្រប់​អង្គ​ទៅ​និយាយ​ល្បងមើល​នឹង​ស្រី​ឈ្មោះ​នេះ​ ​ភិក្ខុ​ទាំងអស់​ក៏​ទទួលពាក្យ​ ​បាន​ចាត់​ភិក្ខុ​មួយ​រូប​ឲ្យ​ទៅ​និយាយ​ល្បងមើល​ ​ហើយ​ឲ្យ​ភិក្ខុ​មួយ​រូប​នាំ​ដំណឹង​មក​ ​(​ប្រាប់​)​ ​វិញ​ ​ភិក្ខុ​ទាំងអស់​(​នោះ​)​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​បុរស​បង្គាប់​ភិក្ខុ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទៅ​និយាយ​ល្បងមើល​នឹង​ស្រី​ឈ្មោះ​នេះ​ ​ភិក្ខុ​ក៏​ទទួលពាក្យ​ ​ទៅ​និយាយ​ល្បងមើល​ ​ហើយ​វិល​មក​ ​(​ប្រាប់​)​ ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​បុរស​បង្គាប់​ភិក្ខុ​ថា
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 636779897243893087
ទៅកាន់ទំព័រ៖