ព្រះត្រៃបិដក ភាគ ០២

ឲ្យ​ពូថៅ​ ​ឲ្យដឹង​ ​ឲ្យ​ចប​ ​ឲ្យ​ពន្លាក​ ​ឲ្យ​វល្ល៍​ ​ឲ្យ​ឫស្សី​ ​ឲ្យ​ស្មៅ​យ៉ាប្លង​ ​ឲ្យ​ស្មៅ​ដំណេក​ទន្សាយ​ ​ឲ្យ​ស្មៅ​ ​ឲ្យ​ដីស្អិត​ ​(​ដល់​យើង​ទាំងឡាយ​)​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អំពើ​ដែល​ពួក​អ្នកធ្វើ​នេះ​ ​មិន​នាំឲ្យ​ជ្រះថ្លា​ ​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​(​នោះ​)​ទេ​។​បេ​។​ ​មានតែ​នាំឲ្យ​ខូចចិត្ត​ ​ដល់​ជន​ទាំងឡាយ​ដែល​មាន​សេចក្តី​ជ្រះថ្លា​ហើយ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ពួក​ភិក្ខុ​ដែន​អា​ឡ​វី​ដោយ​អនេកបរិយាយ​។​បេ​។​ ​ហើយ​ទ្រង់​សំ​ដែង​ធម្មី​កថា​តាម​សមគួរ​ដល់​ហេ​តុ​នោះ​ៗ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ហើយ​ត្រាស់​ហៅ​ពួក​ភិក្ខុ​មក​ ​ហើយ​(​ត្រាស់​ថា​)​។​ ​
 ​[​១៩៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាលពីដើម​ ​មាន​ឥសី​ពីរ​នាក់​ ​ជា​បងប្អូន​នឹងគ្នា​ ​សំណាក់​នៅ​អាស្រ័យ​នឹង​ស្ទឹង​គង្គា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេលា​នោះ​ ​មាន​សេ្តច​នាគ​មួយ​ឈ្មោះ​មណិ​កណ្ឋ​ ​ឡើង​មក​អំពី​ស្ទឹង​គង្គា​ ​ហើយ​ចូល​មករ​ក​ឥសី​ជា​ប្អូន​ ​លុះ​ចូល​មកដល់​ហើយ​ ​ក៏​ព័ទ្ធព័ន្ធ​ឥសី​ប្អូន​ដោយ​ភ្នេន៧ជុំ​ ​ហើយ​បើកពពារ​ដ៏​ធំ​បាំង​ពី​ខាង​លើ​សីរ្យ​នៃ​ឥសី​ប្អូន​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ឥសី​ប្អូន​ហេតុតែ​មាន​សេចក្តី​ខ្លាច​អំពី​នាគ​នោះ​ ​ក៏​ចេះតែ​ស្គាំងស្គម​ ​សៅហ្មង​ ​មាន​សម្បុរ​អាក្រក់​ ​កើតទៅជា​រោគលឿង​ស្លេកស្លាំង​ ​មានខ្លួន​រវាម​ដោយ​សរសៃ​។​
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 636779900460127046
ទៅកាន់ទំព័រ៖