ព្រះត្រៃបិដក ភាគ ០២

បុគ្គល​ដឹង​ថា​របស់​ណា​ជាទីស្រឡាញ់​របស់​គេ​ ​មិន​គួរ​សូម​របស់​នោះ​អំពី​គេ​ ​បុគ្គល​ជាទី​ស្អប់ខ្ពើម​របស់​គេ​ ​ក៏​ព្រោះ​សូម​ហួសពេក​ ​នាគ​ដែល​ព្រាហ្មណ៍​សូម​កែវមណី​ហើយ​ ​លែង​ត្រឡប់​មកកាន់​ទីនោះ​ឲ្យ​ឃើញ​ទៀត​។​ ​

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អម្បាលយ៉ាង​ពួក​សត្វតិរច្ឆាន​ទាំងនោះ​ ​ក៏​មិន​ពេញចិត្ត​នឹង​ការ​សូម​ ​មិន​ពេញចិត្ត​នឹង​ការ​រៃអង្គាស​ ​នឹង​បាច់​ពោល​ថ្វី​ដល់​មនុស្ស​។​
 [​១៩៨​]​ ​(​រឿង​ទី២ថា​ ​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រឿង​ដែល​មាន​អំពី​អតីតកាល​ ​មាន​ភិក្ខុ​មួយ​រូប​ ​សម្រេច​ឥរិយាបថ​នៅក្នុង​ដងព្រៃ​មួយ​ ​នា​ខាង​ភ្នំ​ហិមវន្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទី​ជិត​ដងព្រៃ​នោះ​ឯង​ ​មាន​បឹង​មួយ​ជា​ទំនាប​ធំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​មាន​ហ្វូង​សត្វស្លាប​ជាច្រើន​ ​វេលា​ថ្ងៃ​ត្រាច់​រក​អាហារ​ព្ធដ៏​បឹង​ដែល​នៅ​ជិត​ដងព្រៃ​នោះ​ ​ដល់​វេលា​ល្ងាច​ ​នាំគ្នា​មក​អាស្រ័យ​នៅ​នាដងព្រៃ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ភិក្ខុ​នោះ​ធុញទ្រាន់​ ​អផ្សុក​ដោយ​សំឡេង​នៃ​ហ្វូង​សត្វស្លាប​នោះ​ ​ក៏​ចូល​មករ​កត​ថា​គត​ ​លុះ​ចូល​មកដល់​ហើយ​ ​ថ្វាយបង្គំ​តថាគត​ ​
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 636779902066138904
ទៅកាន់ទំព័រ៖