ព្រះត្រៃបិដក ភាគ ០២

បពិត្រ​លោក​ទាំងឡាយ​ដ៏​ចំរើន​ ​ខ្ញុំករុណា​សូម​ការសំដែង​ទី​ធ្វើ​កុដិ​នឹង​សង្ឃ​។​ ​ភិក្ខុ​អ្នកធ្វើ​កុដិ​នោះ​ ​គប្បី​សូម​ជា​គំរប់​ពីរ​ដង​ផង​ ​គប្បី​សូម​ជា​គំរប់​បីដង​ផង​។​ ​ភិក្ខុ​អ្នក​ឆ្លាស​ប្រតិពល​ ​គ​ប្បី​ញុំាង​សង្ឃ​ឲ្យដឹង​ ​(​ដោយ​ញត្តិទុតិយកម្ម​វាចា​)​ ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​ភិក្ខុ​រូប​នេះ​ ​ឈ្មោះ​នេះ​ ​ចង់​ធ្វើ​កុដិ​ឥតមាន​ទាយក​ជា​ម្ចាស់​របស់​ ​ចំពោះ​ជាទី​នៅ​នៃ​ខ្លួន​ដោយ​សូម​គ្រឿងឧបករណ៍​គេ​មក​ខ្លួនឯង​ ​ភិក្ខុ​នោះ​សូម​ការសំដែង​ទី​ធ្វើ​កុដិ​នឹង​សង្ឃ​។​ ​បើ​ការសំដែង​ទី​ធ្វើ​កុដិ​មានកាល​សមគួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​សំដែង​ទី​ធ្វើ​កុដិ​ ​ដើម្បី​ភិក្ខុ​ឈ្មោះ​នេះ​។​ ​នេះ​ជាញ​ត្តិ​ ​(​វាចា​ប្រកាស​ឲ្យ​សង្ឃ​ដឹង​)​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​ភិក្ខុ​រូប​នេះ​ ​ឈ្មោះ​នេះ​ ​ចង់​ធ្វើ​កុដិ​ឥតមាន​ទាយក​ជា​ម្ចាស់​របស់​ ​ចំពោះ​ជាទី​នៅ​នៃ​ខ្លួន​ដោយ​ការ​សូម​គ្រឿងឧបករណ៍​គេ​មក​ខ្លួនឯង​ ​ភិក្ខុ​នោះ​សូម​ការសំដែង​ទី​ធ្វើ​កុដិ​នឹង​សង្ឃ​ ​សង្ឃ​សំដែង​ទី​ធ្វើ​កុដិ​ដើម្បី​ភិក្ខុ​ឈ្មោះ​នេះ​។​ ​ការសំដែង​ទី​ធ្វើ​កុដិ​ដើម្បី​ភិក្ខុ​ឈ្មោះ​នេះ​សមគួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គប្បី​ស្ងៀម​ ​(​បើ​)​ ​មិន​សមគួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គប្បី​ពោល​។​ ​សង្ឃ​បាន​សំដែង​ទី​ធ្វើ​កុដិ​ដើម្បី​ភិក្ខុ​ឈ្មោះ​នេះ​ហើយ​។​ ​ការ​នេះ​សមគួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​សង្ឃ​ទើប​ស្ងៀម​ ​ខ្ញុំករុណា​ ​សូម​ចាំទុក​សេចក្តី​នេះ​ ​ដោយ​កិរិយា​ស្ងៀម​យ៉ាងនេះ​។​
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636779973806712230
ទៅកាន់ទំព័រ៖