ព្រះត្រៃបិដក ភាគ ០២

ប្រកបដោយ​សេចក្តី​រង្កៀស​ ​តែ​មាន​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​។​បេ​។​ ​មិន​មាន​សេចក្តី​រង្កៀស​ ​តែ​មិន​មាន​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​។​បេ​។​ ​មិន​មាន​សេចក្តី​រង្កៀស​ ​មាន​ឧបចារ​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​
 ​[​២៣២​]​ ​ភិក្ខុ​បង្គាប់​ភិក្ខុ​ផងគ្នា​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ធ្វើ​វិហារ​ឲ្យ​ខ្ញុំ​ ​ហើយ​ចៀសចេញ​ទៅ​ ​តែ​មិនបាន​ពន្យល់​ថា​ ​វិហារ​នោះ​គួរ​ជា​វិហារ​ដែល​សង្ឃ​សំដែង​ទី​ឲ្យ​ផង​ ​មិន​មាន​សេចក្តី​រង្កៀស​ផង​ ​មាន​ទី​ឧបចារ​ផង​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​ធ្វើ​វិហារ​ឲ្យ​ភិក្ខុ​នោះ​ ​ដែល​សង្ឃ​មិនបាន​សំដែង​ទី​ឲ្យ​ ​ប្រកបដោយ​សេចក្តី​រង្កៀស​ ​មិន​មាន​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​ ​និង​សង្ឃាទិសេស​។​បេ​។​ ​ប្រកបដោយ​សេចក្តី​រង្កៀស​ ​តែ​មាន​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​និង​សង្ឃាទិសេស​។​បេ​។​ ​មិន​មាន​សេចក្តី​រង្កៀស​ ​តែ​មិន​មាន​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​និង​សង្ឃាទិសេស​។​បេ​។​ ​មិន​មាន​សេចក្តី​រង្កៀស​ ​មាន​ទី​ឧបចារ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​បង្គាប់​ភិក្ខុ​ផងគ្នា​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ធ្វើ​វិហារ​ឲ្យ​ខ្ញុំ​ ​ហើយ​ចៀសចេញ​ទៅ​ ​តែ​មិនបាន​ពន្យល់​ថា​ ​វិហារ​នោះ​ ​គួរ​ជា​វិហារ​ដែល​សង្ឃ​សំដែង​ទី​ឲ្យ​ផង​ ​មិន​មាន​សេចក្តី​រង្កៀស​ផង​ ​មាន​ឧបចារ​ផង​ ​ភិក្ខុ​ទាំងឡាយ​ក៏​ធ្វើ​វិហារ​ឲ្យ​ភិក្ខុ​នោះ​ ​ដែល​សង្ឃ​បាន​សំដែង​ទី​ឲ្យ​ ​ប្រកបដោយ​សេចក្តី​រង្កៀស​ ​មិន​មាន​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​បេ​។​
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 636779991487053488
ទៅកាន់ទំព័រ៖