ព្រះត្រៃបិដក ភាគ ០២

ចាត់ចែង​ចង្ហាន់​ទាំងឡាយ​ផង​ ​ដល់​ព្រះសង្ឃ​។​ ​ព្រះបរមគ្រូ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ទព្វ​ ​ប្រពៃ​ណាស់​ហើយ​ៗ​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​រៀបចំ​សេនាសនៈ​ផង​ ​ចូរ​ចាត់ចែង​ចង្ហាន់​ទាំងឡាយ​ផង​ ​ដល់​ព្រះសង្ឃ​ចុះ​។​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​ក៏​ទទួល​ព្រះពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយ​ពាក្យ​ថា​ ​ករុណា​ព្រះអង្គ​។​
 ​[​២៤០​]​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំ​ដែង​ធម្មី​កថា​ ​ហើយ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ក្នុង​ពេលនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​សង្ឃ​ចូរ​សម្មតិ​ទព្វ​មល្ល​បុត្ត​ ​ឲ្យ​ជា​អ្នក​រៀបចំ​សេនាសនៈ​ផង​ ​ជា​អ្នកចាត់ចែង​ចង្ហាន់​ផង​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទព្វ​ភិក្ខុ​ត្រូវ​សង្ឃសម្មតិ​យ៉ាងនេះ​ ​មុនដំបូង​ ​ត្រូវ​សង្ឃ​អង្វរ​ទព្វ​ភិក្ខុ​ ​លុះ​អង្វរ​រួចហើយ​ ​ត្រូវ​ភិក្ខុ​មួយ​រូប​ដែល​ឆ្លាស​វាងវៃ​ផ្តៀង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ពាក្យ​ខ្ញុំ​ ​បើ​ការ​សម្មតិ​មានកាល​ដ៏​គួរ​ដល់​សង្ឃ​ហើយ​ ​សូម​ព្រះសង្ឃ​សម្មតិ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​ឲ្យ​ជា​អ្នក​រៀបចំ​សេនាសន​ផង​ ​ជា​អ្នកចាត់ចែង​ចង្ហាន់​ផង​។​ ​ពាក្យ​នេះ​ជា​ពាក្យ​សម្រាប់​ញុំាង​សង្ឃ​ឲ្យដឹង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ពាក្យ​ខ្ញុំ​ ​ព្រះសង្ឃ​សម្មតិ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​ឲ្យ​ជា​អ្នក​រៀបចំ​សេនាសនៈ​ផង​ ​ជា​អ្នកចាត់ចែង​ចង្ហាន់​ផង​។​ ​ការ​សម្មតិ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 636779996752194637
ទៅកាន់ទំព័រ៖