ព្រះត្រៃបិដក ភាគ ០២

 ​[​២៤៧​]​ ​ត្រង់​ពាក្យ​ថា​ ​លុះ​សម័យ​ខាងក្រោយ​តពីនោះមក​ ​សេចក្តី​ថា​ ​(​រូប​ភិក្ខុ​នោះ​)​ ​ចោទ​គេ​ក្នុង​ខណៈ​ណា​ ​ក្នុងខណៈនោះ​ ​ស្របក់​នោះ​ ​ពេលនោះ​កន្លងទៅ​។​ ​ត្រង់​ពាក្យ​ថា​ ​ទោះ​គេ​សាកសួរ​ក្តី​ ​សេចក្តី​ថា​ ​(​រូប​ភិក្ខុ​នោះ​)​ ​គេ​ចោទ​ដោយ​វត្ថុ​ណា​ ​គេ​សាកសួរ​ក្នុង​វត្ថុ​នោះ​ក្តី​។​ ​ត្រង់​ពាក្យ​ថា​ ​គេ​មិន​សាកសួរ​ក្តី​ ​សេចក្តី​ថា​ ​ឥតមាន​អ្នកណាមួយ​សាកសួរ​។​ ​
[​២៤៨​]​ ​ដែល​ហៅថា​ ​អធិ​ក​រណៈ​ៗ​ ​នោះ​មាន៤យ៉ាងគឺ​ ​វិ​វា​ទា​ធិ​ក​រណៈ១​ ​អនុ​វា​ទា​ធិ​ក​រណៈ១​ ​អាប​ត្តា​ធិ​ក​រណៈ១​ ​កិ​ច្ចា​ធិ​ក​រណៈ១​។​
​[​២៤៩​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​អ្នកចោទ​នោះ​ ​ក៏​ប្តេជ្ញា​ទោស​ ​(​ដោយខ្លួនឯង​)​ ​សេចក្តី​ថា​ ​អញ​ពោល​ពាក្យ​ទទេ​ ​អញ​ពោល​ពាក្យ​ព្រាង​ ​អញ​ពោល​ពាក្យ​មិន​ពិត​ ​អញ​មិនដឹង​ហើយ​ពោល​។​ ​ត្រង់​ពាក្យ​ថា​ ​អាបត្តិ​សង្ឃាទិសេស​ ​មាន​អធិប្បាយ​ក្នុង​សង្ឃាទិសេស​សិក្ខាបទ​ទី១រួចហើយ​។​
[​២៥០​]​ ​ភិក្ខុ​កាល​ត្រូវអាបត្តិ​បារាជិក​ ​តែ​ភិក្ខុ​អ្នកចោទ​នោះ​មិនឃើញ​ទេ​ ​បើ​ភិក្ខុ​អ្នកចោទ​នោះ​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​ខ្ញុំ​បានឃើញ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​អ្នកឯង​មិនមែន​ជា​សមណៈ​ ​មិនមែន​ជា​កូនចៅ​ព្រះពុទ្ធ​ ​ជា​សក្យ​បុត្ត​ទេ​ ​ឧបោសថកម្ម​ក្តី​ ​បវារណា​កម្ម​ក្តី​ ​សង្ឃកម្ម​ក្តី​ ​ជាមួយនឹង​អ្នកឯង​គ្មាន​ទេ​ ​(​ភិក្ខុ​ចោទ​ដូច្នេះ​)​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​
ថយ | ទំព័រទី ២៥៦ | បន្ទាប់
ID: 636780004644516052
ទៅកាន់ទំព័រ៖