ព្រះត្រៃបិដក ភាគ ០២

ជា​អ្នក​មិន​បរិសុទ្ធ​ហើយ​ ​បើ​ភិក្ខុ​អ្នកចោទ​យល់ឃើញ​ថា​ ​ភិក្ខុ​នោះ​មិន​បរិសុទ្ធ​ល្អ​ទេ​ ​មិន​ឲ្យ​ភិក្ខុ​នោះ​ធ្វើ​ឱកាស​ដោយសមគួរ​ជាមុន​ ​ហើយ​មានប្រាថ្នា​ដើម្បី​ជេរ​ភិក្ខុ​នោះ​ ​ទើប​ជេរ​ ​ភិក្ខុ​អ្នក​ជេរ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​និង​បា​ចិ​ត្តិ​យ​។​ ​បុគ្គល​ ​គឺ​ភិក្ខុ​ដែល​ត្រូវអាបត្តិ​បារាជិក​ណា​នីមួយ​ ​ជា​អ្នក​មិន​បរិសុទ្ធ​ហើយ​ ​ភិក្ខុ​អ្នកចោទ​យល់ឃើញ​ថា​ ​ភិក្ខុ​នោះ​មិន​បរិសុទ្ធ​ល្អ​ទេ​ ​ហើយ​ឲ្យ​ភិក្ខុ​នោះ​ធ្វើ​ឱកាស​ដោយសមគួរ​ជាមុន​ ​ហើយ​មានប្រាថ្នា​ដើម្បីនឹង​ជេរ​ភិក្ខុ​នោះ​ ​ទើប​ជេរ​ ​ភិក្ខុ​អ្នក​ជេរ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 ​[​២៦២​]​ ​បុគ្គល​ ​គឺ​ភិក្ខុ​ដែល​មិន​ត្រូវអាបត្តិ​បារាជិក​ណា​នីមួយ​ ​ជា​អ្នក​បរិសុទ្ធ​ហើយ​ ​បើ​ភិក្ខុ​អ្នកចោទ​យល់ឃើញ​ថា​ ​ភិក្ខុ​នោះ​បរិសុទ្ធ​ល្អ​ទេ​ ​មិន​ឲ្យ​ភិក្ខុ​នោះ​ធ្វើ​ឱកាស​ដោយសមគួរ​ជាមុន​ ​ហើយ​មានប្រាថ្នា​ដើម្បីឲ្យ​ភិក្ខុ​នោះ​ឃ្លាតចាក​ព្រហ្មចរិយ​ធម៌​ ​ទើប​ចោទ​ ​ភិក្ខុ​អ្នកចោទ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​និង​សង្ឃាទិសេស​។​ ​បុគ្គល​ ​គឺ​ភិក្ខុ​ដែល​មិន​ត្រូវអាបត្តិ​បារាជិក​ណា​នីមួយ​ ​ជា​អ្នក​បរិសុទ្ធ​ហើយ​ ​បើ​ភិក្ខុ​អ្នកចោទ​យល់ឃើញ​ថា​ ​ភិក្ខុ​នោះ​បរិសុទ្ធ​ល្អ​ទេ​ ​ឲ្យ​ភិក្ខុ​នោះ​ធ្វើ​ឱកាស​ដោយសមគួរ​ជាមុន​ ​ហើយ​មានប្រាថ្នា​ដើម្បីឲ្យ​ភិក្ខុ​នោះ​ឃ្លាតចាក​ព្រហ្មចរិយ​ធម៌​ ​ទើប​ពោល​ចោទ​ ​ភិក្ខុ​អ្នកចោទ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​បុគ្គល​ ​គឺ​ភិក្ខុ​ដែល​មិន​ត្រូវអាបត្តិ​បារាជិក​ណា​នីមួយ​ ​ជា​អ្នក​បរិសុទ្ធ​ហើយ​ ​បើ​ភិក្ខុ​អ្នកចោទ​យល់ឃើញ​ថា​ ​ភិក្ខុ​នោះ​បរិសុទ្ធ​ល្អ​ទេ​
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 636780009646822167
ទៅកាន់ទំព័រ៖