ព្រះត្រៃបិដក ភាគ ០២

(​ប្រាប់​ថា​)​ ​មេថុនធម្ម​បារាជិកាបត្តិ​មាន​ចំណែក​ជាមួយគ្នា​នឹង​មេថុនធម្ម​បារាជិកាបត្តិ​ ​អទិន្នាទាន​បារាជិកាបត្តិ​ ​មាន​ចំណែក​ជាមួយគ្នា​នឹង​អទិន្នាទាន​បារាជិកាបត្តិ​ ​មនុស្ស​វិគ្គហ​បារាជិកាបត្តិ​ ​មាន​ចំណែក​ជាមួយគ្នា​នឹង​មនុស្ស​វិគ្គហ​បារាជិកាបត្តិ​ ​ឧត្តរិមនុស្ស​ធម្ម​បារាជិកាបត្តិ​ ​មាន​ចំណែក​ជាមួយគ្នា​នឹង​ឧត្តរិមនុស្ស​ធម្ម​បារាជិកាបត្តិ​។​ ​អាប​ត្តា​ធិ​ករណ៍​យ៉ាងនេះ​ ​(​ហៅថា​)​ ​មាន​ចំណែក​ជាមួយគ្នា​នឹង​អាប​ត្តា​ធិ​ករណ៍​។​ ​កិ​ច្ចា​ធិ​ករណ៍​ ​ក៏​មាន​ចំណែក​ជាមួយគ្នា​នឹង​កិ​ច្ចា​ធិ​ករណ៍​ដែរ​។​ ​អធិករណ៍​យ៉ាងនេះ​ ​(​ហៅថា​)​ ​មាន​ចំណែក​ជាមួយគ្នា​នឹង​អធិករណ៍​។​
 [​២៦៩​]​ ​ត្រង់​ពាក្យ​ថា​ ​កាន់​យក​ហេតុ​បន្តិចបន្តួច​មក​ជា​គ្រឿង​អាង​ ​ដែល​ហៅថា​គ្រឿង​អាង​នោះ​ ​បាន​ដល់​គ្រឿង​អាង១០យ៉ាង​ ​គឺ​គ្រឿង​អាង​ជាតិ១​ ​នាម១​ ​គោត្រ១​ ​ភេទ១​ ​អាបត្តិ១​ ​បាត្រ១​ ​ចីវរ១​ ​ឧបជ្ឈាយ៍១​ ​អាចារ្យ១​ ​សេនាសនៈ១​។​
 ​[​២៧០​]​ ​ដែល​ហៅថា​ ​គ្រឿង​អាង​គឺជា​តិ​នោះ​ ​បាន​ដល់​ភិក្ខុ​អ្នកចោទ​ឃើញ​ភិក្ខុ​ជា​ក្សត្រ​ត្រូវអាបត្តិ​បារាជិក​ ​(​តែ​មិនបាន​ចោទ​ភិក្ខុ​ជា​ក្សត្រ​នោះ​ក្នុងខណៈនោះ​)​ ​លុះ​បានឃើញ​ភិក្ខុ​ដទៃ​ជា​ជាតិ​ក្សត្រ​ដែរ​ ​ហើយ​ ​(​ក្លែង​)​ ​ចោទ​ថា​ ​ខ្ញុំ​បានឃើញ​លោក​ជា​ក្សត្រ​ត្រូវអាបត្តិ​បារាជិក​ហើយ​
ថយ | ទំព័រទី ២៧៨ | បន្ទាប់
ID: 636780013756317217
ទៅកាន់ទំព័រ៖