ព្រះត្រៃបិដក ភាគ ០២

សង្ឃាទិសេស​ទី១០​


 ​[​២៩០​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​ទ្រង់​ជោគ​ ​ប្រថាប់​នៅក្នុង​អារាម​វេឡុ​វន​ ​ជាទី​ដែល​ស្តេច​ប្រទាន​ចំណី​ដល់​សត្វ​កង្ហែន​ ​ក្បែរ​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ ​ភិក្ខុ​ឈ្មោះ​ទេវទត្ត​ ​បាន​ចូល​ទៅ​រក​ភិក្ខុ​ឈ្មោះ​កោ​កាលិក​ ​ភិក្ខុ​ឈ្មោះ​កដ​មោរ​ក​តិ​ស្ស​ក​ ​ភិក្ខុ​ឈ្មោះ​ខណ្ឌ​ទេវី​បុត្ត​ ​និង​ភិក្ខុ​ឈ្មោះ​សមុទ្ទ​ទត្ត​ ​ហើយ​បាន​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុ​ឈ្មោះ​កោ​កាលិក​ ​ភិក្ខុ​ឈ្មោះ​កដ​មោរ​ក​តិ​ស្ស​ក​ ​ភិក្ខុ​ឈ្មោះ​ខណ្ឌ​ទេវី​បុត្ត​ ​និង​ភិក្ខុ​ឈ្មោះ​សមុទ្ទ​ទត្ត​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​ទាំងឡាយ​ចូរ​មក​ ​ពួក​យើង​នឹង​ធ្វើការ​បំបែក​សង្ឃ​ ​នឹង​ទំ​លាយ​ចក្រ​(​១​)​ ​របស់​ព្រះសមណគោតម​។​ ​កាល​ទេវទត្ត​ពោល​យ៉ាងនេះ​ហើយ​ ​ទើប​ភិក្ខុ​ឈ្មោះ​កោ​កាលិក​និយាយ​ពាក្យ​នេះ​នឹង​ទេវទត្ត​ថា​ ​អាវុសោ​ ​ព្រះសមណគោតម​មាន​រិទ្ធិ​ច្រើន​ ​មាន​អានុភាព​ធំ​ ​ពួក​យើង​នឹង​ធ្វើការ​បំបែក​សង្ឃ​ ​នឹង​ទំ​លាយ​ចក្រ​របស់​ព្រះសមណគោតម​ដូចម្តេច​បាន​។​ ​ទេវទត្ត​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​ទាំងឡាយ​ចូរ​មក​ ​ពួក​យើង​នាំគ្នា​ចូល​ទៅ​គាល់​ព្រះសមណគោតម​ ​ទូល​សូម​វត្ថុ៥ប្រការ​ថា​ ​បពិត្រ​ព្រះសម្ពុទ្ធ​ជា​ម្ចាស់​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សរសើរគុណ​នៃ​បុគ្គល​អ្នក​ប្រាថ្នា​តិច​ ​ជា​អ្នក​សន្តោស​ ​ដុសខាត់​ចិត្ត​ ​ទ្រទ្រង់​ធុតង្គ​វត្ត​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ចំរើន​កិលេស​វដ្ត​ ​
​(​១​)​ ​បំបែក​ផ្លូវ​ប្រតិបត្តិ​ផ្សេង​ចាក​ធម្មវិន័យ​របស់​ព្រះសម្មាសម្ពុទ្ធ​ ​។​
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 636780044583550434
ទៅកាន់ទំព័រ៖