ព្រះត្រៃបិដក ភាគ ០២

ប្រារព្ធ​សេចក្តី​ព្យាយាម​ ​ដោយ​បរិយាយ​ជាច្រើន​ ​បពិត្រ​ព្រះសម្ពុទ្ធ​ជា​ម្ចាស់​ ​វត្ថុ៥ប្រការ​នេះ​ ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​ប្រាថ្នា​តិច​ ​ដើម្បី​សន្តោស​ ​ដើម្បី​ដុសខាត់​ចិត្ត​ ​ដើម្បី​ធុតង្គ​វត្ត​ ​ដើម្បី​សេចក្តី​ជ្រះថ្លា​ ​ដើម្បី​មិន​ចំរើន​កិលេស​វដ្ត​ ​ដើម្បី​ប្រារព្ធ​សេចក្តី​ព្យាយាម​ដោយ​បរិយាយ​ជាច្រើន​ ​បពិត្រ​ព្រះសម្ពុទ្ធ​ជា​ម្ចាស់​ ​សូម​ទ្រង់ព្រះ​មេត្តាករុណា​ចុះ​ ​សូមឲ្យ​ភិក្ខុ​ទាំងឡាយ​នៅតែ​ក្នុង​ព្រៃ​ជាវ​ត្ត​អស់មួយជីវិត​ ​ភិក្ខុ​ណា​នៅក្នុង​ស្រុក​ ​ភិក្ខុ​នោះ​ត្រូវទោស​ ​សូមឲ្យ​ភិក្ខុ​ទាំងឡាយ​ ​កាន់បិណ្ឌ​បាត​ជាវ​ត្ត​អស់មួយជីវិត​ ​ភិក្ខុ​ណា​ត្រេកអរ​ដោយ​ការ​និមន្ត​ ​ភិក្ខុ​នោះ​ត្រូវទោស​ ​សូមឲ្យ​ភិក្ខុ​ទាំងឡាយ​ ​ប្រើ​ប្រាស់​សម្ព​ត់​បង្សុកូល​ជាវ​ត្ត​អស់មួយជីវិត​ ​ភិក្ខុ​ណា​ត្រេកអរ​ដោយ​គហបតី​ចីវរ​ ​ភិក្ខុ​នោះ​ត្រូវទោស​ ​សូមឲ្យ​ភិក្ខុ​ទាំងឡាយ​ ​នៅ​ទៀប​គល់ឈើ​ជាវ​ត្ត​អស់មួយជីវិត​ ​ភិក្ខុ​ណា​ទៅ​នៅក្នុង​ទី​ប្រក់​ទី​បាំង​ ​ភិក្ខុ​នោះ​ត្រូវទោស​ ​សូមកុំ​ឲ្យ​ភិក្ខុ​ទាំងឡាយ​ឆាន់​ត្រី​និង​សាច់​អស់មួយជីវិត​ ​ភិក្ខុ​ណា​ឆាន់​ត្រី​និង​សាច់​ ​ភិក្ខុ​នោះ​ត្រូវទោស​ ​បើ​យើង​សូម​យ៉ាងនេះ​ ​ព្រះសមណគោតម​មុខ​ជា​នឹង​មិន​អនុញ្ញាត​ឲ្យ​ទេ​ ​ហើយ​ពួក​យើង​ឯង​នឹង​ពន្យល់​ជន​ ​(​ឲ្យ​ត្រេកអរ​នឹង​យើង​)​ ​ដោយ​វត្ថុ៥ប្រការ​ទាំងនេះ​។​ ​ទើប​កោ​កាលិក​ភិក្ខុ​ពោល​ថា​ ​ម្នាល​អាវុសោ​ ​ពួក​យើង​អាច​នឹង​ធ្វើការ​បំបែក​សង្ឃ​ ​និង​ទំ​លាយ​ចក្រ​របស់​ព្រះសមណគោតម​ដោយ​វត្ថុ៥ប្រការ​នេះ​បាន​ ​ព្រោះ​មនុស្ស​ទាំងឡាយ​ដែល​ជ្រះថ្លា​ក្នុង​វត្ថុ​សៅហ្មង​ ​(​មាន​ច្រើន​)​ ​អាវុសោ​។​
ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 636780044868386726
ទៅកាន់ទំព័រ៖