ព្រះត្រៃបិដក ភាគ ០២
សូត្រសមនុភាសនកម្ម (ហាមប្រាម) ជាគំរប់បីដងហើយ ភិក្ខុនោះបានលះបង់សង្ឃភេទកម្មនោះចេញ ការលះបង់បាននេះជាការប្រពៃ បើភិក្ខុនោះមិនលះបង់ទេ ត្រូវអាបត្តិសង្ឃាទិសេស។
[២៩៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយពិស្តារក្នុងបារាជិកកណ្ឌសិក្ខាបទទី១រួចហើយ។ សង្ឃដែលមានសំវាសស្មើគ្នា ស្ថិតនៅក្នុងសីមាជាមួយគ្នា ហៅថាព្រមព្រៀងគ្នា។ ពាក្យថា ព្យាយាមដើម្បីបំបែក គឺភិក្ខុស្វែងរកបក្ខពួក ចងជាគណៈដោយចិត្តបំណងថា ធ្វើម្តេចឲ្យភិក្ខុពួកនេះនៅផ្សេងៗគ្នា បែកគ្នាជាពួកជាកង។ ពាក្យថា អធិករណៈ ដែលដឹកនាំឲ្យសង្ឃបែកគ្នា គឺបានដល់រឿងដែលជាហេតុធ្វើឲ្យបែកគ្នាមាន១៨
(១) ប្រការ។ ពាក្យថា ប្រកាន់ គឺកាន់យក។ ពាក្យថា ផ្គងឡើង គឺសំដែង។ ពាក្យថា តាំងនៅ គឺមិនលះបង់។
(១) ១.សំដែងអធម៌ថាជាធម៌ ២.សំដែងធម៌ថាជាអធម៌ ៣.សំដែងអវិន័យថាជាវិន័យ ៤.សំដែងវិន័យថាជាអវិន័យ ៥.ពាក្យដែលព្រះតថាគតមិនបានសំដែង ថាព្រះតថាគតបានសំដែង ៦. ពាក្យដែលព្រះតថាគតបានសំដែង ថាព្រះតថាគតមិនបានសំដែង ៧.អំពើដែលព្រះតថាគតមិនបានសន្សំទុកមក ថាព្រះតថាគតបានសន្សំទុកមក ៨.ដែលព្រះតថាគតបានសន្សំទុកមក ថាព្រះតថាគតមិនបានសន្សំទុកមក ៩.សេចក្តីដែលព្រះតថាគតមិនបានបញ្ញត្ត ថាព្រះតថាគតបានបញ្ញត្ត ១០.ដែលព្រះតថាគតបានបញ្ញត្ត ថាមិនបានបញ្ញត្ត ១១.សំដែងអំពីអនាបត្តិ ថាជាអាបត្តិ។ ១២.សំដែងអំពីអាបត្តិ ថាអនាបត្តិ។ ១៣.សំដែងលហុកាបត្តិ ថាជាគរុកាបត្តិ។ ១៤.សំដែងគរុកាបត្តិ ថាជាលហុកាបត្តិ។ ១៥.សំដែងសាវសេសាបត្តិ (អាបត្តិ៥កង លើកអាបត្តិបារាជិក និងសង្ឃាទិសេសចេញ) ថាជាអនវសេសាបត្តិ (គឺបារាជិក និងសង្ឃាទិសេស)។ ១៦.សំដែងអនវសេសាបត្តិ ថាជាសាវសេសាបត្តិ។ ១៧.សំដែងទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ។ ១៨.សំដែងអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ។ (មានក្នុងគម្ពីរចុលវគ្គ ត្រង់សង្ឃភេទខន្ធក)
ID: 636780047721369907
ទៅកាន់ទំព័រ៖