ព្រះត្រៃបិដក ភាគ ០២

 ​[​៣០១​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ឯង​ ​គឺ​ភិក្ខុ​ជា​អ្នក​បំបែក​សង្ឃ​នោះ​។​ ​ពាក្យ​ថា​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​ដល់​ពួក​ភិក្ខុ​ដទៃ​។​ ​ពាក្យ​ថា​ ​ជា​អ្នក​ប្រព្រឹត្ត​តាម​ ​គឺ​ភិក្ខុ​អ្នក​បំបែក​សង្ឃ​យល់ឃើញ​ ​ត្រូវចិត្ត​ ​គាប់ចិត្ត​កម្ម​ណា​ ​ភិក្ខុ​ទាំងនោះ​ក៏​យល់តាម​ ​ត្រូវចិត្ត​តាម​ ​គាប់ចិត្ត​តាម​នូវ​កម្ម​នោះ​ដែរ​។​ ​ពាក្យ​ថា​ ​ជា​អ្នកពោល​ប្រកាន់ពួក​ ​គឺ​តាំងនៅ​ក្នុង​សេចក្តី​សរសើរ​នូវ​ភិក្ខុ​ជា​អ្នក​បំបែក​សង្ឃ​នោះ​ផង​ ​ក្នុង​ពួក​នៃ​ភិក្ខុ​នោះ​ផង​។​ ​ពាក្យ​ថា​ ​មួយ​រូប​ក្តី​ ​ពីរ​រូប​ក្តី​ ​បី​រូប​ក្តី​ ​គឺ​ភិក្ខុ​មួយ​រូប​ក្តី​ ​ពីរ​រូប​ក្តី​ ​បី​រូប​ក្តី​ ​ភិក្ខុ​ទាំងនោះ​ពោល​នឹង​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​ថា​ ​នែ​លោកម្ចាស់​ទាំងឡាយ​ ​លោក​កុំ​ពោល​ពាក្យ​បន្តិចបន្តួច​នឹង​ភិក្ខុ​នេះ​ ​ភិក្ខុ​នេះ​ ​ជា​អ្នកពោល​ត្រូវ​តាម​ធម៌​ផង​ ​ភិក្ខុ​នេះ​ជា​អ្នកពោល​ត្រូវ​តាម​វិន័យ​ផង​ ​ម្យ៉ាងទៀត​ ​ភិក្ខុ​នេះ​កាន់​យក​សេចក្តី​ពេញចិត្ត​ ​និង​សេចក្តី​គាប់ចិត្ត​របស់​ពួក​យើង​ហើយ​ ​ទើប​ពោល​ ​លោក​ដឹង​ ​(​សេចក្តី​ពេញចិត្ត​ជាដើម​)​ ​របស់​ពួក​យើង​ហើយ​ ​ទើប​ពោល​ ​អំពើ​ដែល​លោក​ធ្វើ​នេះ​ ​ក៏​សមគួរ​ដល់​ពួក​យើង​។​
 [​៣០២​]​ ​ពាក្យ​ថា​ ​ភិក្ខុ​ទាំងនោះ​ ​គឺ​ពួក​ភិក្ខុ​អ្នក​ប្រព្រឹត្ត​តាម​អម្បាល​នោះ​ឯង​។​ ​ពាក្យ​ថា​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​ដល់​ភិក្ខុ​ឯទៀត​ ​(​ក្រៅពី​សង្ឃភេទ​ក​ភិក្ខុ​នោះ​)​។​ ​ពួក​ភិក្ខុ​ដែល​បានឃើញ​ ​បានឮ​ ​គប្បី​ពោល​ថា​ ​នែ​លោកម្ចាស់​ទាំងឡាយ​ ​លោក​កុំ​ពោល​យ៉ាងហ្នឹង​ ​
ថយ | ទំព័រទី ៣០៧ | បន្ទាប់
ID: 636780054281335115
ទៅកាន់ទំព័រ៖