ព្រះត្រៃបិដក ភាគ ០២
[៣០៤] (កាលសង្ឃ) សូត្រញត្តិចប់ (ភិក្ខុទាំងនោះ) ត្រូវអាបត្តិទុក្កដ (កាលសង្ឃ) សូត្រកម្មវាចាពីរដង (ភិក្ខុទាំងនោះ) ត្រូវអាបត្តិថុល្លច្ច័យ (កាលសង្ឃ) សូត្រកម្មវាចាចប់ (ភិក្ខុទាំងនោះ) ត្រូវអាបត្តិសង្ឃាទិសេស។ កាលបើភិក្ខុទាំងនោះត្រូវអាបត្តិសង្ឃាទិសេសហើយ ឯអាបត្តិទុក្កដដែល ភិក្ខុទាំងនោះត្រូវក្នុងខណៈចប់ញត្តិក្តី និងអាបត្តិថុល្លច្ច័យទាំងឡាយដែលភិក្ខុទាំងនោះត្រូវក្នុងខណៈចប់កម្មវាចាពីរដងក្តី ក៏តែងរំងាប់ទៅឯង។ សង្ឃគប្បីសូត្រសមនុភាសនកម្មហាមប្រាមភិក្ខុពីរ (ឬ) បីអង្គក្នុងទីជាមួយគ្នាបាន បើភិក្ខុច្រើនជាងចំនួននោះឡើងទៅ សង្ឃមិនគប្បីសូត្រទេ។ ពាក្យថា សង្ឃាទិសេស មានអធិប្បាយពិស្តារក្នុងសិក្ខាបទទី១ខាងដើមរួចហើយ។
[៣០៥] ភិក្ខុទាំងឡាយ (ជាអ្នកប្រព្រឹត្តតាមភិក្ខុបំបែកសង្ឃ) មានសេចក្តីសំគាល់ក្នុងកម្មដែលសង្ឃធ្វើត្រូវតាមធម៌ថា កម្មធ្វើត្រូវតាមធម៌ តែមិនលះបង់ចោល (គឺនៅប្រព្រឹត្តដដែល) ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុទាំងនោះមានសេចក្តីសង្ស័យក្នុងកម្មដែលត្រូវតាមធម៌ តែមិនលះបង់ចោល ត្រូវអាបត្តិសង្ឃាទិសេសដែរ។ ភិក្ខុទាំងនោះមានសេចក្តីសំគាល់
ID: 636780056000673456
ទៅកាន់ទំព័រ៖