ព្រះត្រៃបិដក ភាគ ០២

ក្នុង​កម្ម​ដែល​ត្រូវ​តាម​ធម៌​ថា​ ​កម្ម​មិន​ត្រូវ​តាម​ធម៌​វិញ​ ​តែ​មិន​លះបង់​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ដែរ​។​ ​ភិក្ខុ​ទាំងនោះ​មាន​សេចក្តី​សំគាល់​ក្នុង​កម្ម​ដែល​មិន​ត្រូវ​តាម​ធម៌​ ​ថា​កម្ម​ត្រូវ​តាម​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ទាំងនោះ​មាន​សេចក្តី​សង្ស័យ​ក្នុង​កម្ម​មិន​ត្រូវ​តាម​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ទាំងនោះ​មាន​សេចក្តី​សំគាល់​ក្នុង​កម្ម​ដែល​មិន​ត្រូវ​តាម​ធម៌​ ​ថា​កម្ម​មិន​ត្រូវ​តាម​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​[​៣០៦​]​ ​អាបត្តិ​ ​មិន​មានដល់​ពួក​ភិក្ខុ​ដែល​សង្ឃ​មិនទាន់​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​ដល់​ពួក​ភិក្ខុ​ដែល​បាន​លះបង់​ ​ដល់​ពួក​ភិក្ខុ​ឆ្កួត​ ​ដល់​ពួក​ភិក្ខុ​មានចិត្ត​រវើរវាយ​ ​ដល់​ពួក​ភិក្ខុ​មានទុក្ខ​វេទនា​គ្រប​សង្កត់​ ​ដល់​ពួក​ភិក្ខុ​ជា​អាទិកម្មិក​។​

​សង្ឃាទិសេស​ទី១១​ ​ចប់​។​

ថយ | ទំព័រទី ៣១២ | បន្ទាប់
ID: 636780056350343456
ទៅកាន់ទំព័រ៖