ព្រះត្រៃបិដក ភាគ ០២

បើ​ភិក្ខុ​នោះ​ ​កាល​ពួក​ភិក្ខុ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​ជា​គំរប់​បីដង​ ​ហើយ​លះបង់​រឿង​នោះ​បាន​ ​ការ​លះបង់​បាន​យ៉ាងនេះ​ ​ជា​ការ​រួច​ទោស​ ​បើ​មិន​លះបង់​ទេ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​
 [​៣០៨​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​មាន​ជាតិ​ដែលគេ​ប្រដៅ​ក្រ​ ​គឺជា​អ្នក​ដែលគេ​ស្តីប្រដៅ​បាន​ដោយ​ក្រ​ ​ប្រកបដោយ​ធម៌​ជាហេតុ​ធ្វើឲ្យ​ប្រដៅ​ក្រ​ ​មិន​អត់ធន់​ ​មិន​កាន់​យកពាក្យ​ប្រៀនប្រដៅ​ដោយ​ខាងស្តាំ​ ​(​មិន​កាន់​យកពាក្យ​ប្រៀនប្រដៅ​ដោយ​គោរព​)​។​ ​ពាក្យ​ថា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ដែល​រាប់បញ្ចូល​ក្នុង​ឧទ្ទេស​ ​គឺ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​ដែល​រាប់បញ្ចូល​ក្នុង​ព្រះ​បាតិមោក្ខ​។​ ​ពាក្យ​ថា​ ​ពូក​ភិក្ខុ​ ​គឺ​ភិក្ខុ​ទាំងឡាយ​ដទៃ​។​ ​បទ​ដែល​ឈ្មោះថា​ ​សហធម៌​ ​គឺ​សិក្ខាបទ​ណា​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បញ្ញត្តទុក​ ​សិក្ខាបទ​នេះ​ឈ្មោះថា​ ​សហធម៌​។​ ​ភិក្ខុ​នោះ​គេ​ស្តីប្រដៅ​ដោយ​សហធម៌​នោះ​ ​ត្រឡប់ជា​ធ្វើខ្លួន​មិន​ឲ្យ​គេ​ស្តីប្រដៅ​បាន​ ​ដោយ​ពាក្យ​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​លោក​ទាំងឡាយ​ ​កុំ​និយាយ​ពាក្យ​បន្តិចបន្តួច​ ​ទោះ​ល្អ​ក្តី​ ​អាក្រក់​ក្តី​នឹង​ខ្ញុំ​ ​ចំណែកខ្ញុំ​ក៏​មិន​និយាយ​ពាក្យ​បន្តិចបន្តួច​ ​ទោះ​ល្អ​ក្តី​ ​អាក្រក់​ក្តី​នឹង​ពួក​លោកម្ចាស់​ ​សូម​ពួក​លោកម្ចាស់​វៀរចាក​ការ​ពោល​ប្រដៅ​ខ្ញុំ​។​
ថយ | ទំព័រទី ៣១៦ | បន្ទាប់
ID: 636780057641257292
ទៅកាន់ទំព័រ៖