ព្រះត្រៃបិដក ភាគ ០២

មិន​លះបង់​វត្ថុ​នោះ​។​ ​បើ​កម្ម​របស់​សង្ឃ​មានកាល​ដ៏​គួរ​ដល់ហើយ​ ​សង្ឃ​គប្បី​សូត្រ​ប្រកាសហាម​ភិក្ខុ​ឈ្មោះ​នេះ​ ​ដើម្បីឲ្យ​លះបង់​វត្ថុ​នោះ​។​ ​នេះ​ញត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សង្ឃ​សូម​ស្តាប់​ពាក្យ​ខ្ញុំ​ ​ភិក្ខុ​នេះ​ ​មានឈ្មោះ​នេះ​ ​សង្ឃ​បាន​ធ្វើ​បព្វាជនីយ​កម្ម​ហើយ​ ​ត្រឡប់ជា​បន្ទោស​ភិក្ខុសង្ឃ​ថា​ ​ភិក្ខុសង្ឃ​លុះ​ក្នុង​សេចក្តី​ស្រឡាញ់​ ​លុះ​ក្នុង​សេចក្តី​ស្អប់​ ​លុះ​ក្នុង​សេចក្តី​ល្ងង់​ ​លុះ​ក្នុង​សេចក្តី​ខ្លាច​។​ ​ភិក្ខុ​ ​(​អ្នក​ទ្រុស្ត​ត្រកូល​)​ ​នោះ​ ​មិន​លះបង់​វត្ថុ​នោះ​។​ ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​(​ប្រកាសហាម​)​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​ដើម្បីឲ្យ​លះបង់​វត្ថុ​នោះ​។​ ​ការ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​(​ប្រកាសហាម​)​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​ដើម្បីឲ្យ​លះបង់​វត្ថុ​នោះ​ ​សមគួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ត្រូវ​ស្ងៀម​ ​មិន​សមគួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ត្រូវ​និយាយឡើង​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​អស់​វារៈ​ពីរ​ដង​ផង​។​បេ​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​អស់​វារៈ​បីដង​ផង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សង្ឃ​សូម​ស្តាប់​ពាក្យ​ខ្ញុំ​។​បេ​។​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ត្រូវ​និយាយឡើង​។​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​(​ប្រកាសហាម​)​
ថយ | ទំព័រទី ៣៤៥ | បន្ទាប់
ID: 636780097136126269
ទៅកាន់ទំព័រ៖