ព្រះត្រៃបិដក ភាគ ០២

ដោយ​សសរ​ក្តី​ ​ដោយ​ស៊ុម​ក្តី​ ​ដោយ​វត្ថុ​ឯណា​នីមួយ​ក្តី​។​ ​ពាក្យ​ថា​ ​ល្មម​ធ្វើ​ ​(​សេវនកិច្ច​)​បាន​ ​គឺ​ភិក្ខុ​អាច​សេព​មេថុនធម្ម​បាន​។​ ​ពាក្យ​ថា​ ​អង្គុយ​ ​គឺ​កាលបើ​មាតុគ្រាម​អង្គុយ​ហើយ​ ​ភិក្ខុ​ទៅ​អង្គុយ​ជិត​ក្តី​ ​ដេក​ជិត​ក្តី​ ​កាលបើ​ភិក្ខុ​អង្គុយ​ហើយ​ ​មាតុគ្រាម​ទៅ​អង្គុយ​ជិត​ក្តី​ ​ដេក​ជិត​ក្តី​ ​អ្នក​ទាំងពីរ​អង្គុយ​ក្តី​ ​អ្នក​ទាំងពីរ​ដេក​ក្តី​។​
 ​[​៣៣៤​]​ ​ស្រី​ដែល​មានផល​មក​ហើយ​ ​(​សម្រេច​សោតាបត្តិផល​)​ ​ត្រាស់​ដឹង​សច្ចៈ៤​ ​ស្គាល់​សាសនា​ច្បាស់​ ​ហៅថា​ ​មាន​វាចា​គួរ​ជឿ​បាន​។​ ​ស្រី​ដែល​ដល់​ព្រះពុទ្ធ​ជាទី​រលឹក​ ​ដល់​ព្រះធម៌​ជាទី​រលឹក​ ​ដល់​ព្រះសង្ឃ​ជាទី​រលឹក​ ​ហៅថា​ ​ឧបាសិកា​។​ ​ពាក្យ​ថា​ ​ឃើញ​ ​គឺ​មើលឃើញ​។​
 [​៣៣៥​]​ ​ឧបាសិកា​នោះ​ ​ចោទ​ដោយ​អាបត្តិ​បី​យ៉ាង​ ​ចំពោះ​អាបត្តិ​ណាមួយ​ ​គឺ​ ​អាបត្តិ​បា​រាជិ​ក្តី​ ​សង្ឃាទិសេស​ក្តី​ ​បា​ចិ​ត្តិ​យក្តី​ ​កាល​ភិក្ខុ​ទទួល​ប្តេជ្ញា​ការ​អង្គុយ​ ​(​នោះ​មែន​)​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ដោយ​អាបត្តិ​បី​យ៉ាង​ ​ចំពោះ​អាបត្តិ​ណាមួយ​ ​គឺ​ ​អាបត្តិ​បា​រាជិ​ក្តី​ ​សង្ឃាទិសេស​ក្តី​ ​បា​ចិ​ត្តិ​យក្តី​ ​ម្យ៉ាងទៀត​ ​ម្យ៉ាងទៀត​ឧបាសិកា​មាន​វាចា​គួរ​ជឿ​បាន​នោះ​ ​គប្បី​ចោទ​ដោយ​អាបត្តិ​ណា​ ​ភិក្ខុ​នោះ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ដោយ​អាបត្តិ​នោះ​។​
ថយ | ទំព័រទី ៣៥៥ | បន្ទាប់
ID: 636780103526221762
ទៅកាន់ទំព័រ៖